Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុម​អវកាសយានិក​ចិន​ចំនួន ​៣​នាក់​បាន​វិល​ត្រឡប់​មកកាន់​ភព​ផែនដី​វិញ​ដោយ​ជោគជ័យ​ ក្រោយ​បញ្ចប់​បេសកកម្ម​ ៦​ខែ​

Admin Alynana | Dec 05, 2022
ក្រុម​អវកាសយានិក​ចិន​ចំនួន ​៣​នាក់​បាន​វិល​ត្រឡប់​មកកាន់​ភព​ផែនដី​វិញ​ដោយ​ជោគជ័យ​ ក្រោយ​បញ្ចប់​បេសកកម្ម​ ៦​ខែ​
Clinic narith

(​ចិន)៖ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា ក្រុម​អវកាសយានិក​ចិន​ចំនួន ​៣​នាក់​បាន​វិល​ត្រឡប់​មកកាន់​ភព​ផែនដី​វិញ​កាលពី​ថ្ងៃអាទិត្យ ទី​៤​ធ្នូ តាម​យានអវកាស Shenzhou-14 ក្រោយ​បញ្ចប់​បេសកកម្ម​រយៈពេល​ ៦​ខែ​នៅលើ​ស្ថានីយ​អវកាស​របស់​ចិន​។

​ក្រុម​អវកាសយានិក​ទាំង ​៣​នាក់​មាន​មេបញ្ជាការ​លោក Chen Dong និង​ក្រុមការងារ​លោក Liu Yang និង​លោក Cai Xuzhe ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ចុងក្រោយ ជា​ពេលវេលា​ដ៏​សំខាន់​នៃ​ការសាងសង់​នៅ​ស្ថានីយ​អវកាស ដែល​បាន​បញ្ចប់​រួចរាល់​កាលពី​ខែ​វិច្ឆិកា បាន​និយាយ​នៅ​ក្នុង​បន្ទប់​ថត​សំឡេង​ដែល​បាន​ផ្សាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ CCTV ​ថា ពួក​លោក​ទាំងអស់គ្នា​មាន​អារម្មណ៍ល្អ​ណាស់​បន្ទាប់​ពី​ចុះចត។

​ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា យានអវកាស​នេះ​បាន​ចុះចត​នៅ​ទីតាំង Dongfeng ក្នុង​ភាគ​ខាងជើង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​នៅ​ម៉ោង 8.09យប់ ដោយ​បុគ្គលិក​មកពី​ទីភ្នាក់ងារ​អវកាស​បាន​ប្រកាស​បេសកកម្ម​ទាំងស្រុង ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ថា​ជា​ការ​បញ្ចប់​ដោយ​ជោគជ័យ។ ក្រុម​អវកាសយានិក​ថ្មី​របស់​ចិន​មាន​គ្នា​ ៣​នាក់​បាន​ទៅដល់​ស្ថានីយ​អវកាស​នោះ​តាម​យានអវកាស Shenzhou-15 ដើម្បី​គ្រប់គ្រង​ការងារ​បន្ត​ពី​ពួកគេ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​៕