Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារនៅប្រទេសចិនបានបោះទុនសម្រាលបន្ទុកហិរញ្ញវត្ថុ ៤៦០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ

Admin Alynana | Dec 12, 2022
ធនាគារនៅប្រទេសចិនបានបោះទុនសម្រាលបន្ទុកហិរញ្ញវត្ថុ ៤៦០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ
Clinic narith

(ចិន)៖ ធនាគារនៅប្រទេសចិនកំពុងបើកដំណើរការឥណទានជាង ៣ ពាន់ពាន់លានយន់ប្រហែល ៤៣១ ពាន់លានដុល្លារនៅក្នុងបន្ទាត់ឥណទានសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលកំពុងខ្វះខាតសាច់ប្រាក់ ដោយស្នើឱ្យមានការផ្ដោតជាបណ្តោះអាសន្នលើការធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច ជុំវិញការកាត់បន្ថយបំណុលរបស់ឧស្សាហកម្មមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។

ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃ​ប្រទេសចិន​ដែលជាធនាគារគ្រប់គ្រង​ដោយ​រដ្ឋ​ដ៏​ធំបំផុត​របស់ប្រទេស​នេះ ​បានប្រកាស​ផែនការ​ផ្ដល់​ថវិកាជាង ៩៤ ពាន់លាន​ដុល្លារ​​នៅក្នុងបន្ទាត់​ឥណ​ទាន (Credit Lines) សម្រាប់​អ្នកខ្ចីចំនួន ១២ ស្ថាប័ន ​រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំដាប់​​កំពូល​​ Country Garden Holdings ផង​ដែរ​។

បន្ទាត់ឥណទានសរុប ដែលបានប្រកាសដោយ​ធនាគារធំៗ​របស់រដ្ឋ និងក្នុងតំបន់​នេះ​បាន​កើន​ឡើង​ជាង​ ៤៥៨ ពាន់​លាន​ដុល្លារ​​អាមេរិក​។​ ការបង្កើនចំនួនប្រាក់កម្ចីទាំងនេះនឹងជួយសម្រួលដល់​​ប្រាក់កម្ចី​អភិវឌ្ឍន៍អចលនទ្រព្យ ​ដែលមិន​ទាន់​សង​​បាន​ប្រហែល​ ២៥% ពីចំនួនសរុបជិត​ ២ទ្រី​លានដុល្លារ​​នៅចុងខែកញ្ញា​​។

ឥណទានថ្មី​នេះ បានផ្ដល់​នូវការបន្ថូរបន្ថយបន្ទុក​ហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យ​ដែលជំពាក់បំណុលគេខ្លាំង ​ដែល​វាបាន​ចោល​ទម្ងន់​យ៉ាងខ្លាំង​ទៅ​លើ​សេដ្ឋកិច្ចរបស់ប្រទេសចិន។​ ដូចគ្នា​​នឹង​ការ​ផ្លាស់​ប្ដូរ​​ថ្មី​ៗ​នេះ ​ក្នុង​ការបន្ធូរ​បន្ថយ​ការរឹតបន្តឹងទាក់ទងនឹងជំងឺ​កូវីដ​នេះ​​ដែរ​ ជំនួយ​ដែល​ជួយ​ដល់​ក្រុម​អ្នកអភិវឌ្ឍអចលនទ្រព្យ​នេះ​បាន​បង្ហាញថា ការ​ដឹកនាំរបស់​ប្រធានា​ធិបតីចិន​​លោក​​ ស៊ី ជីន​ពីង ​​​គឺផ្តោតលើការជួយដល់សេដ្ឋកិច្ច។​​

ធនាគារ China Construction Bank និងធនាគារ​ Agricultural Bank of China ដែលជាធនាគាររដ្ឋដ៏​ធំបំផុតទី២ និងទី៣របស់ប្រទេសនេះ​​មិនបានបង្ហាញពី​ការដាក់ចេញ​បន្ទាត់​ឥណទានជាក់លាក់នោះទេ ​​ដូច្នេះ​ហើយ​ជំនួយ​បន្ថែមទៀត​ដល់​វិស័យនេះ អាចនឹងមាន​ទៀត​​ក្នុង​ពេល​ខាង​មុខ​។​

សូម្បីតែការជំរុញបង្កើន​ដែលបានប្រកាស​នេះ​នឹងមិនដោះស្រាយបញ្ហាបំណុល​បាន​ភ្លាមៗ​នៅក្នុងឧស្សាហកម្ម​​អចលនទ្រព្យ​ក៏​ពិត​មែន ​ប៉ុន្តែ​​ក្រុម​អ្នកអភិវឌ្ឍន៍​មាន​បំណុល​ជាច្រើន​រួមទាំងគណនី​ដែលត្រូវបង់​ និងផ្ទះដែលត្រូវបានលក់​ ប៉ុន្តែមិនទាន់​ប្រគល់​ឱ្យអតិថិជន​ជាដើម។ ​

វិធានការជំនួយថ្មីដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែវិច្ឆិកា​នេះ​បានបន្ទន់​ជំហរតឹងតែងរបស់ទីក្រុងប៉េកាំងលើការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ។ នៅឆ្នាំ​២០២០​ និង២០២១ រដ្ឋាភិបាល​បានប្រកាសពីការរឹតបន្តឹងមួយចំនួនដូចជា«បន្ទាត់ក្រហម​៣»​ ដែលរួមទាំង​ដែនកំណត់​សមាមាត្របំណុលទៅ​នឹង​ភាគ​ហ៊ុន​ និងការ​កម្រិត​លើប្រាក់កម្ចីអចលនទ្រព្យ។

សូមបញ្ជាក់ថា វិស័យ​អចលនទ្រព្យមាបានរួមចំណែក​ប្រហែល ៣០% នៃ​ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន​រួមទាំងឧស្សា​ហ​កម្មពាក់ព័ន្ធផងដែរ។​ រាល់ការផ្លាស់ប្តូរឥណទានចំពោះវិស័យអចលនទ្រព្យ គឺ​មានផលប៉ះពាល់ធំធេងណាស់​សម្រាប់​សេដ្ឋកិច្ចចិន។

គិត​តាមតម្លៃ​ ការលក់លំនៅឋាន​នៅក្រុមហ៊ុនកំពូលទាំង ១០០​ នៅប្រទេសចិន បានធ្លាក់ចុះ​ជាង ២៥% ​បើ​ធៀប​នឹង​​ឆ្នាំ​មុន​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ២០២១ ហើយ​បានធ្លាក់ចុះប្រហែលពាក់កណ្តាលបើធៀបនឹងខែវិច្ឆិកាឆ្នាំ​២០២០​។ នេះបើតាមព័ត៌មានអចលនទ្រព្យរបស់ប្រទេសចិន។ ​ភាពចលាចលនៃទីផ្សារ​លំនៅឋាន​​បានបង្កឱ្យមានភាពចលាចលក្នុងសង្គម​​ដូចជាការធ្វើកូដកម្មប្រឆាំង​កម្ចី​ផ្ទះ​ ​ដោយ​ក្រុម​​អ្នក​ទិញផ្ទះផ្អាកការបង់សងទៅធនាគារ ​ដោយសារ​ការ​សាង​សង់​ផ្ទះ​របស់​ពួកគេ​ត្រូវបានផ្អាក ឬសង់មិនទាន់រួចរាល់តាមកាលកំណត់ជាដើម៕