Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស​យ៉ាងតិច ១០០​នាក់​បាន​ស្លាប់ ខណៈ​ទឹកជំនន់បាន​វាយលុក​ចូល​រដ្ឋធានី​ប្រទេស​កុង​ហ្គោ​

Admin Alynana | Dec 14, 2022
មនុស្ស​យ៉ាងតិច ១០០​នាក់​បាន​ស្លាប់ ខណៈ​ទឹកជំនន់បាន​វាយលុក​ចូល​រដ្ឋធានី​ប្រទេស​កុង​ហ្គោ​
Clinic narith

(​កុងហ្គោ)៖ អធិការនគរបាល​ទីក្រុង​លោក Sylvano Kasongo បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាងតិច ១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បណ្តាល​ឱ្យមាន​បំណាក់​ដី​។ ​

​ទីក្រុង​ទាំងមូល​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹក​ភក់ ហើយ​លំនៅឋាន និង​ផ្លូវ​ជាច្រើន​កន្លែង​បាន​ខូចខាត រួមទាំង​ផ្លូវ Highway ទៅកាន់​កំពង់ផែ​សមុទ្រ Matadi។​ ​រូបភាព​បាន​បង្ហាញ​ពី​ផ្លូវធំ​មួយ​កន្លែង​ដែល​កកកុញ​ដោយ​មនុស្ស និង​រថយន្ត ដែល​ភ្លាមៗ​នោះ​បាន​បាក់​ស្រុត​បណ្តាល​ឲ្យ​មាន​ជង្ហុក​ធំ​។ ប្រជាជន​បានដាក់​កំហុស​លើ​រដ្ឋាភិបាល ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ធន់ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​បំណាក់​ដី​។

​យោងតាម​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ផ្លូវ Highway ដែលជា​ផ្លូវធំត​ភ្ជាប់​ទីក្រុង Kinshasa ទៅកាន់​ទីក្រុង​ផ្សេងទៀតបាន​បាក់​ដាច់ ​ប៉ុន្តែ​នឹងត្រូវ​បើក​ឡើងវិញ​ក្នុងរយៈពេល ៣​ទៅ​ ៤​ថ្ងៃ​ខាងមុខ​។ ​​ទីក្រុង Kinshasa ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ភ្លាមៗ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​កាន់តែ​ញឹកញាប់​ដោយ​សារតែ​បម្រែបម្រួល​អាកាសធាតុ​៕