(ភ្នំពេញ)៖ ក្រុមហ៊ុន Startec Dynamics Cambodia នឹងបង្ហាញរូបរាងម៉ូតូដ៏ទំនើប តាមស្តង់ដារអន្តរជាតិនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។ យីហោម៉ាក «Calypso» នឹងក្លាយទៅជាម៉ូតូដែលក្រុមហ៊ុនផលិតមុនដំបូងគេបង្អស់ ហើយម៉ូឌែលពីរប្រភេទដែលនឹងចេញជាផ្លូវការក្នុងខែមករា ឆ្នាំ២០២៣នេះគឺ Nijia 110 និង Xplorer 150។
Startec Dynamics Cambodia គឺជាសាខារបស់ Startec Dynamics Incorporation ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ មានឯកទេសទៅលើផ្នែក R&D សម្រាប់វិស័យឧស្សាហកម្មម៉ូតូ។ថ្មីៗនេះ ពួកគេបានធ្វើការសាកល្បងដំណើរការម៉ាស៊ីន បច្ចេកវិទ្យា ព្រមទាំងភាពធន់នៃម៉ូតូថ្មីយីហោ Calypso នេះផងដែរ។ដោយត្រូវបានបង្កើតឡើងតាមស្តង់ដារអន្តរជាតិ ពួកគេត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ និងមានគោលបំណងបង្កើតខ្លួនជាម៉ាកយីហោថ្មីនៅក្នុងវិស័យម៉ូតូកង់២ ។
លោក Ivan Ting គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ស្តាថេក ឌីណាម៉ិច ខេមបូឌា មានប្រសាសន៏ថា ក្រុមហ៊ុនបានធ្វើតេស្តសាកល្បងសមត្ថភាពរបស់ម៉ូតូ Calypso ទាំងពីរម៉ូឌែល ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃម៉ាស៊ីន នៅគ្រប់សភាពផ្លូវ និងភាពធន់នៃម៉ូតូ។ ដើម្បីជម្រុញម៉ាស៊ីនទាំងពីរប្រភេទនេះអោយទៅដល់គោលដៅដែលបានកំណត់ ក្រុមហ៊ុនក៏បានទៅ Yamamoto Circuit Cambodia របស់អ្នកឧញ៉ា ម៉ុង ឫទ្ធី។ ហើយម៉ូតូ Calypso របស់យើងបានធ្វើការយ៉ាងល្អ! ម៉ាស៊ីនបានរុញទៅដល់កម្រិតអតិបរមា ដើម្បីធានាបាននូវភាពធន់ និងដំណើរការរបស់វា។នៅក្រោមអាកាសធាតុក្តៅ ប្រព័ន្ធទឹកត្រជាក់បានបង្ហាញពីប្រសិទ្ធភាពរបស់វា ហើយម៉ូតូទាំងពីរប្រភេទនេះអាចធន់និងអាកាសធាតុ និង កម្តៅបានយ៉ាងល្អ ។ ម៉ូតូ Calypso គឺអាចបត់បែនគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវកោងខ្លាំង ឬផ្លូវរដិបរដុប ប៉ុន្តែម៉ូតូនេះនៅតែអាចរក្សាលំនឹងបានយ៉ាងល្អ។ ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់EFI(Electronic Fuel Injection) ម៉ាស៊ីននេះអនុលោមតាមស្តង់ដារអ៊ឺរ៉ុបEuro 5 ដែលស៊ីប្រេងតិច និងកាត់បន្ថយការបំពុលដោយឧស្ម័ន។
ជាងនេះទៅទៀត ម៉ូតូ Calypso ត្រូវបានបំពាក់ទៅដោយអំពូល LED ដែលមានមុខងារខ្ពស់ និងពេញលេញ។ ទស្សនៈនៃអំពូលគុជពិសេស គឺអនុញ្ញាតអោយមើលឃើញយ៉ាងច្បាស់នៅពេលយប់ ប៉ុន្តែមិនចាំងចូលភ្នែករបស់អ្នកបើកបរផ្សេងទៀតដែលមកពីទិសផ្ទុយគ្នាឡើយ។
ជាមួយនឹងសាំង 14.5 លីត្រ លោកអ្នកអាចជិះបានរហូតដល់ទៅមួយខែដោយមិនចាំបាច់ចាក់សាំង ក្នុងកម្រិតប្រើប្រាស់ជាមធ្យម ៥០គីឡូម៉ែត្រក្នុងមួយថ្ងៃ...និងអាចត្រួតពិនិត្យបានក្នុងអេក្រង់ LED យ៉ាងស្រស់ស្អាតរបស់ម៉ូឌែល Xplorer។
Startec Dynamics Cambodia ស្តាថេក ឌីណាម៉ិច ខេមបូឌា គឺក្រុមហ៊ុនថ្មីមួយទៀត ដែលបានដំណើរការរោងចក្រដំឡើងម៉ូតូនៅកម្ពុជា។ ដូចគ្នានេះផងដែរ កញ្ចប់ដ៏គួរអោយទាក់ទាញមួយ នឹងត្រូវបានផ្តល់ជូនជាមួយនិងយាន្តជំនិះ ៖ ការធានារយៈពេល២ឆ្នាំ, ការថែទាំដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ, កម្មវិធីទទួលទិញត្រលប់មកវិញក្នុងឆ្នាំដំបូង និងការធានារ៉ាប់រងរយៈពេលពេញ១ឆ្នាំ។ ការផ្តល់ជូនរបស់ Calypso គឺមានតែមួយគត់ក្នុងពិភពលោក និងមានភាពទាក់ទាញជាងពេលណាទាំងអស់។