Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងចាប់ផ្ដើមសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា

Admin Alynana | Jan 24, 2023
ក្រសួងចាប់ផ្ដើមសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា
Clinic narith

ភ្នំពេញ៖ ក្រសួងសាធារណការ ចាប់ផ្ដើមសិក្សាលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើង​ភាគខាង​ជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា។ គម្រោងនេះ សិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។

រថភ្លើងល្បឿនលឿនដំបូង ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែតប្រវែងប្រមាណ ៣៨២គ.ម គ្រោងត្រូវការទុនជាង ៤ពាន់លានដុល្លារ។

នេះបើតាម លទ្ធផលកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធលទ្ធភាព គម្រោង​លើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្រ្ដីជំនាញពាក់ព័ន្ធ៕