Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
clinic narit

ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ ផ្ទុះការរិះគន់ពេញ​បណ្ដាញសង្គមហ្វេសប៊ុក​

Admin Alynana | Jan 24, 2023
ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ ផ្ទុះការរិះគន់ពេញ​បណ្ដាញសង្គមហ្វេសប៊ុក​
Clinic narith
ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន កំពុងផ្ទុះការរិះគន់ពេញ​បណ្ដាញសង្គមហ្វេសប៊ុក​ ខណៈសិស្សប្រុសខ្លះសក់ខ្លីមិនទាំងគ្របលេីស្លឹកត្រចៀកផង ត្រូវបានគ្រូចុះអនុវត្តវិន័យ យក​ម៉ូទ័រ​ឈូសសក់សិស្សឡេីងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ហេតុការណ៍នេះបានកើតឡេីងកាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣​ ។

មានអ្នកខ្លះខំមិនលើកឡើងដោយបញ្ជាក់ហេតុផលផ្សេងៗគ្នា <សុំបញ្ចេញមតិខ្លះមិនឈរខាងណាទេតែ ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំពានលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនេះដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផាកវិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមសន្តិវិធី ខ្ញុំយល់ថាប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យព្រោះវិន័យនាំមកភាពថ្លៃថ្នូរតែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកនូវភាពរុងរឿងជាក់ជាមិនខានឡេីយ>។

<តាមមើលរូបភាព ប្អូនៗសុទ្ធតែ សក់ខ្លី ចេញគុម្ពត្រចៀកទាំងអស់ អត់បាំងឬគ្របទេ ហេតុអ្វី លោកគ្រូ នៅតែឈូសសក់ពួកគាត់ទៀត?
កាលជំនាន់ខ្ញុំនៅរៀនឆ្នាំ១៩៦៣ដល់១៩៧៥សក់ទាល់តែគ្របត្រចៀកបានគ្រូកាត់ ហើយ កាត់ដោយកន្ត្រៃទេ ច្រិបបន្តិចៗ។ ខ្ញុំសង្ស័យគ្រូម្នាក់នេះចង់ល្បីក្នុងបណ្តាញសង្គមfb ផងទេដឹង>

<ល្អមុខណាស់គេជេរពេញស្រុក ចេញមកខុសរបៀបអនុវត្តវិន័យស្អី កោរសក់គ្នាម្នាក់មួយដុំចឹង ចុះសក់លោកគ្រូអ្នកគ្រូមិនកោរអោយកូនសិស្សមើលទៅធ្វើចឹងដាក់គ្នា យីអញហួសចិត្តណាស់ >
<លោកគ្រូអ្នកគ្រូគួតែឈប់អប់រំមនុស្សតាមក្បួនចាស់កំរិលនេះតទៅទៀតទៅ លោកគ្រូអ្នកគ្រូដឹងច្បាស់ណាស់ថាក្នុងសង្គមជាក់ស្ដែកមនុស្សល្អមិនល្អវាមិនអាស្រ័យទៅលើសក់ក្បាលនេះទេ លោកគ្រូអ្នកគ្រូក៏ធ្លាប់ក្មេងដែរ ឥឡូចាស់ៗធ្វើដល់គ្រូគេទៅហើយ មនុស្សយើងនិយាយគ្នាបាន បង្រៀនគេឲ្យមានសីលធម៌ក្នុងខ្លួនតែភ្លេចថាខ្លួនឯងកំពុងតែប្រព្រឹត្តអំពើគ្មានសីលធម៌ "ដើរកាត់សក់ក្បាលគេ"ដូចជាហួសហេតុពេកហេីយ។324029701_915169256146079_2724053793482297337_n324569394_1245763976356665_6322711388086440339_n326793983_1258286815040943_5456679012845924106_n324264731_747291870358488_8140462504591437507_n326466242_525814639613931_5124729819838398959_n324584437_1367749630660216_2489989256265434124_n326137422_700615895118533_8457770982816177848_n324927759_4177682995789614_3156679677961885348_n324258177_935097001265921_6846693942442517661_n326674105_2534376856702403_2508948338086985643_n324145439_555650566489728_4227631883481693807_n324432447_1580990288991470_8633310414513876169_n