Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅទួរគី និងស៊ីរីកើនដល់ ២០,០០០នាក់

Admin Alynana | Feb 10, 2023
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅទួរគី និងស៊ីរីកើនដល់ ២០,០០០នាក់
Clinic narith

អន្តជាតិ៖ ភាពត្រជាក់ ភាពអត់ឃ្លាន និងភាពអស់សង្ឃឹមបានធ្លាក់លើប្រជាជនរាប់សែនអ្នក ដែលកំពុងគ្មានផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសទួរគី និងស៊ីរីកាលពីបីថ្ងៃមុន ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ 20,000 កាលពីថ្ងៃព្រហស្បតិ៍។

ការជួយសង្គ្រោះក្មេងប្រុសអាយុ 2 ឆ្នាំម្នាក់បន្ទាប់ពីជាប់ក្នុងគំនរបាក់បែក 79 ម៉ោងនៃអគារដែលដួលរលំនៅក្នុងទីក្រុង Hatay ប្រទេសទួរគី ក្រុមស្វែងរកបានឲ្យដឹងថា ចំពោះក្ដីសង្ឃឹមក្នុងការស្វែងរកមនុស្សមួយចំនួនទៀត ដែលអាចរស់រានមានជីវិតនោះ គឺមានសង្ឃឹមតិចខ្លាំងណាស់ ហើយក្រុមការងារបានខិតខំស្វែងរកអស់កម្លាំងកាយចិត្ត ដើម្បីជួសង្គ្រោះមនុស្សដែលជាប់នៅក្នុងគំនរបាកបែកនោះ។

ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសគិតត្រឹមពេលនេះបានកើនលើស 17,000 នាក់ដែលត្រូវបានស្លាប់ក្នុងឆ្នាំ 1999 នៅពេលដែលមានការរញ្ជួយដីដ៏ខ្លាំងស្រដៀងគ្នានេះដែរ បានវាយប្រហារភាគពាយព្យនៃប្រទេសទួរគី។

មន្ត្រីទួរគីម្នាក់បាននិយាយថា គ្រោះមហន្តរាយនេះបង្កការលំបាកធ្ងន់ធ្ងរខ្លាំងណាស់ សម្រាប់ការរៀបចំការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី 14 ខែឧសភា ដែលប្រធានាធិបតី Tayyip Erdogan ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងបញ្ហាដ៏លំបាកបំផុតរបស់គាត់ក្នុងរយៈពេលពីរទសវត្សរ៍ដែលកាន់អំណាចនេះ។

ជាមួយគ្នានេះ មានការផ្ទុះកំហឹងទៅលើការពន្យារពេលក្នុងការផ្តល់ជំនួយ និងការយកចិត្តទុក្ខដាក់ លើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយគ្រោះមហន្តរាយនេះ អាចនឹងមានការទាញយកឃោសនារកសំឡេងសន្លឹកឆ្នោងនៅពេលខាង ប្របើការបោះឆ្នោតអាចដំណើការបាននោះ៕

ប្រភពៈ Reuters

5CS3TL24SFLRBODOOTT5JHCXCQTFSTUQPRVFPLLHZNUAR2MKMQHAK7TKTS2Y3NIZNEWWPDRVWZZYVYL7ZSONLLHBI5POY6YFWCNYDJKE7RYAGSP3FNODXP26BFQDHYVLE42GTX4Z2YO5OKROELDI2LVLHYQQ5JXZ7E3VWFMSDOTTYE4CAIGN3QK3VR6XELEJIRRLWE7CRRIHJWFE6HXRLDTXTNLHHHTZR5ZZRDAHLMMSH6B4WWLBK2FDGFGETZPNYHSI7ENMFNHM25JGJOPDVFKHYUQBBQOD3JHJVEX5NVNNPOG35ULJTRAY3DBGP3NQMFKRPMKGSKG7BOHVVAJHAK2C2QSRO6LOBMYQ3ZOSPTV4CF6YN2KVAVIBFG7EUW7AQO5O3QSUNSTQVJOBIJXKGDG6E342WVCIBDB7TIJVBZPFPOZW2ENKTVQHCMPFSLFZECFVNCPC24GLJWSJS4QMANAI43N32FK2XKA5OAW42XUGR4R7WOB4T57JJXDHRHBTSHR37SR453667BCNSZPFXLIXRRL5CRZPUE5UQV3SPBVJNLHDZQ5XPLJGBBTAOSELP2ZK7VNIPKRIF7YXHRACOQ3ABYTYUUSFILVOSAJOBHBQNKZQFEYLGCLCPNPGLFZV6I5UHVM5DM