Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលឥណ្ឌាប្រកាសប្រឆាំងនឹងសិទ្ធិរៀបការភេទដូចគ្នា

Media LNN | Mar 13, 2023
រដ្ឋាភិបាលឥណ្ឌាប្រកាសប្រឆាំងនឹងសិទ្ធិរៀបការភេទដូចគ្នា
Clinic narith

 

រដ្ឋាភិបាលឥណ្ឌា ប្រកាសប្រឆាំងមិនទទួលស្គាល់ស្របច្បាប់នូវសិទ្ធិអនុញ្ញាតឲ្យរៀបពិពាហ៍ពិពាហ៍ភេទដូចគ្នាឡើយ ប្រកាន់ជំហរតែច្បាប់ធម្មជាតិស្រ្តី​និងបុរស។ នេះដោយយោងតាមទៅតាមសំណៅឯកសារមួយចេញដោយរដ្ឋាភិបាលឥណ្ឌាដាក់ទៅកាន់តុលាការកំពូលកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣។

តាមការមើលឃើញដោយរ៉យទ័រ រដ្ឋាភិបាលឥណ្ឌាបានប្រឆាំងយ៉ាងដាច់ណាត់តែម្តងចំពោះសិទ្ធិស្របច្បាប់នៃអ្នកដែលចង់រៀបការភេទដូចគ្នា។ ក្រសួងច្បាប់ឥណ្ឌាបាននិយាយថា រដ្ឋមានសិទ្ធិក្នុងការអនុម័ត ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមគាំទ្រលើការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នាយ៉ាងណាក៏ដោយ គោលបំណងនៃច្បាប់ដែលមានស្រាប់ ត្រូវបានកំណត់ចំពោះការទទួលស្គាល់ទំនាក់ទំនងផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍បានតែរវាងបុរសនិងស្ត្រីដែលតំណាងឱ្យស្វាមីនិងភរិយាប៉ុណ្ណោះ” “ការរ​រស់នៅ​ជាមួយ​គ្នា​ជា​ដៃគូ ​និង​ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដោយ​បុគ្គល​ភេទ​ដូច​គ្នា ​គឺ​មិន​អាច​ប្រៀបធៀប​ជាមួយ​ មហាគំនិត​ក្រុម​គ្រួសារ​ឥណ្ឌា​ដែល​មាន​ប្តី​ប្រពន្ធ​និង​កូន​បាន​ទេ​

គួរដឹងថា ការប្រឆាំងនេះបានកើតឡើងបន្ទាប់ពីមាន មានគូស្នេហ៍ស្រលាញ់ភេទដូចគ្នាយ៉ាងហោចណាស់ចំនួនបួននាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានអង្វរករឱ្យតុលាការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយបានតតាំងចង់យកឈ្នះផ្លូវច្បាប់ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi៕