Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដើមឆ្នាំ ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមជាង ២ សែនតោន ទទួលបានទឹកប្រាក់ ៣២០ លាន​ដុល្លារ

Media LNN | Apr 18, 2023
ដើមឆ្នាំ ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមជាង ២ សែនតោន ទទួលបានទឹកប្រាក់ ៣២០ លាន​ដុល្លារ
Clinic narith

រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅថ្មីៗនេះ បានអនុម័ត​លើ​សេចក្តី​ព្រាង “គោល​យោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បី​អភិវឌ្ឍផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ធានា​នូវ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។

277005724_2796204234008607_2525216629336577588_n

គោលនយោបាយ​ស្វាយចន្ទី​គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ជំរុញ​ទីផ្សារ និង​ជួយ​កសិករ ផលិត​កម្ម​កសិកម្ម ជាពិសេស ជួយ​ពង្រីក​ការ​កែច្នៃ​ស្វាយចន្ទី​ឱ្យ​មាន​លទ្ធភាព​នាំ​ចេញ​បាន​កាន់តែ​ច្រើន​ថែម​មួយ​កម្រិត​ទៀត និង​បង្កើន​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​ជាតិ ជាពិសេស​គឺ​ជួយ​បង្កើត​កម្លាំង​ពលកម្ម​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

តម្លៃស្វាយចន្ទីរនៅឆ្នាំ ២០២៣ មានស្ថិរភាពល្អ ចន្លោះពី ៥ ៤០០ រៀលទៅ ៥ ៦០០ រៀល ក្នុង១​គីឡូក្រាម។ កម្ពុជាទទួលបានទិន្នផល ៦៩ ម៉ឺនតោន ក្នុងឆ្នាំ ២០២២ ក្នុងនោះនាំចេញ​ទៅក្រៅ​ប្រទេសបាន ៦៧ ម៉ឺនតោន ធ្លាក់ចុះជិតពាក់កណ្ដាលបើប្រៀបធៀបឆ្នាំ ២០២១ ដែលមាន ១, ១ ០០០ ០០០ តោន៕