Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀប​ចំ​​ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

Media LNN | May 04, 2023
ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀប​ចំ​​ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
Clinic narith

ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀប​ចំ​​ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា និងរំពឹងថា កម្ពុជាទទួលបាន​មេដាយច្រើនក្នុងការប្រកួតនេះ។

លោក ថងលុន ស៊ីសុលីត ថ្លែងកោតសរសើរបែបនេះនៅក្នុងជំនួបពិភាក្សាការងារ​ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។

 

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុង​ជំនួបនេះ លោក ថងលុន បានថ្លែងអំណរគុណសម្ដេចតេជោ ដែល​បាន​អញ្ជើញ​លោកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។ លោកបន្តថា លោកពិតជា​មានកិត្តិយស ហើយរីករាយជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា។ លោកមានជំនឿ ជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។

 

នៅក្នុងជំនួបនេះ លោក ថងលុន បានគោរពថ្លែងអំណរគុណ​សម្ដេចតេជោ ដែល​បានចូលរួមជួយការលំបាករបស់ឡាវ ទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។

 

ប្រមុខរដ្ឋឡាវ បានគូសរំលេចដែរថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិត​ដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាធ្វើឱ្យទំនាក់​ទំនងនេះ ឈានឆ្ពោះ​ឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ ​វិស័យវិនិយោគ វិស័យសន្តិសុខរួមគ្នាត្រៀមដោះស្រាយ​គ្រោះមហន្តរាយ​ជាយ​ថា​ហេតុ។

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ថងលុន ដែលបានទទួលការ​អញ្ជើញ​មកចូលរួមពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។

 

សម្ដេចតេជោ ក៏បានឯកភាពជាមួយលោក ថងលុន លើទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ និងអ្វីដែលត្រូវធ្វើបន្ត។

លើសពីនោះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីទាំងពីរកម្ពុជា​-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ