Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិក ផ្តល់កញ្ចប់ជំនួយយោធាទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន

Media LNN | May 05, 2023
សហរដ្ឋអាមេរិក ផ្តល់កញ្ចប់ជំនួយយោធាទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន
Clinic narith

កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ អំពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន ហើយក្នុងនោះនឹងរួមមានជាលើកដំបូង នូវរ៉ុក្កែតរយៈចម្ងាយខ្លី ដែលបាញ់ចេញពីផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

រ៉ុក្កែត Hydra 70 គឺជាប្រភេទរ៉ុក្កែតបាញ់ចេញពីយន្តហោះនិងឧទ្ធម្ភាគចក្រ ដែលផលិតដោយក្រុមហ៊ុនអាមេរិក General Dynamics ហើយពួកវាអាចជួយអ៊ុយក្រែន ធ្វើឱ្យទីតាំងនៅលើដីគោករបស់រុស្ស៉ីចុះខ្សោយកម្លាំងបាន ព្រមទាំងអាចជួយផ្តល់ការគាំទ្រពីផ្លូវអាកាស ដើម្បីឱ្យកងកម្លាំង​អ៊ុយក្រែននៅលើដីអាចងាយស្រួលរុលឆ្ពោះទៅមុខ ខណៈដែលទីក្រុងកៀវកំពុងត្រៀមបើកប្រតិបត្តិការវាយបក។ ក្រៅពីនេះ កញ្ចប់ជំនួយយោធានោះ ក៏នឹងរួមមានទាំងកាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ គ្រាប់របស់កាំភ្លើងធំ គ្រាប់រ៉ុក្កែតរបស់ប្រព័ន្ធ HIMARS និងប្រព័ន្ធអាវុធប្រឆាំងរថក្រោះដូចជា TOW​, AT-4 និង Carl Gustaf ព្រមទាំងកាំភ្លើងត្បាល់ទំហំផ្សេងៗគ្នា ផងដែរ។

គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីខាងលើ គឺជាកញ្ចប់ទី៣៧ហើយ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ដែលមានតម្លៃសរុបបញ្ចូល៣៥.៧ពាន់លានដុល្លារ៕