Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្នុង​រយៈពេល ៣ ខែ​ដើម​ឆ្នាំ ២០២៣ កម្ពុជា​​ទទួល​បាន​ភ្ញៀវ​ទេសចរ​កូរ៉េ​ជាង ៥​ម៉ឺន​នាក់ ​កើន​ឡើង ១១១៥.៤​% បើធៀប​​ឆ្នាំ​២០២២

Media LNN | May 05, 2023
ក្នុង​រយៈពេល ៣ ខែ​ដើម​ឆ្នាំ ២០២៣ កម្ពុជា​​ទទួល​បាន​ភ្ញៀវ​ទេសចរ​កូរ៉េ​ជាង ៥​ម៉ឺន​នាក់ ​កើន​ឡើង ១១១៥.៤​% បើធៀប​​ឆ្នាំ​២០២២
Clinic narith

ក្រសួង​ទេសចរណ៍​បាន​បង្ហាញពី​តួលេខ​នៃ​ចំនួន​ទេសចរ​កូរ៉េ​មក​ទស្សនាកម្ពុជា​នៅ​ក្នុង​រយៈ​​ពេល ៣​ខែ​ ដើម​ឆ្នាំ​២០២៣​។ បើតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍ ក្នុង​រយៈពេល ៣ ខែ​ដើម​ឆ្នាំ ២០២៣ កម្ពុជា​​ទទួល​បាន​ភ្ញៀវ​ទេសចរ​កូរ៉េ​ជាង ៥​ម៉ឺន​នាក់ ​(៥២,៥៧៨នាក់​) ដែល​ស្ថិតិ​នេះមាន​ការ​កើន​ឡើង ១១១៥.៤​% ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​២០២២។

7-doanthethaovn-rker26-8-5-40-61

ការ​កើន​ឡើង​នេះ​អាច​ស​បញ្ជាក់​បានថា​ ស្ថានភាព​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​វិល​ទៅ​រក​សភាព​ល្អ​ប្រសើរ​ឡើងវិញ ហើយកម្ពុជា​រំពឹង​ថា​នឹង​​ទទួល​បាន​ទេសចរ​កូរ៉េ​​ប្រមាណ ៨ ម៉ឺន​នាក់ សម្រាប់​​ឆ្នាំ​២០២៣។

ក្រសួង​ទេសចរណ៍​ កំពុង​​ជំរុញ​ការ​ផ្សព្វផ្សាយ​​សក្ដានុពល​ទេសចរណ៍​​ប្រទេស​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​កូរ៉េ​ តាម​ចក្ខុវិស័យ​ស្ដី​ពី​ផែន​ការ​ស្តារនិង​លើក​ស្ទួយវិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ក្រោយ​វិបត្តិ​កូវីដ ១៩ ដំណាក់​កាល​ទី​២ (​២០២០-២០២៥)។

កម្ពុជា​​ក៏​បើក​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣» និង​គោល​ដៅ​ទេសចរណ៍​កីឡា​ «​កីឡា​រស់​ក្នុងសន្តិភាព​» តាម​រយៈ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និង​អាស៊ាន​​បារ៉ា​ហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

នៅ​ឆ្នាំ ២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​ប្រមាណ​ ២,២៧៦,៦២៦​នាក់ កើន​ឡើង ១០៥៨.៦% ធៀប​នឹង​ឆ្នាំ២០២១ ដែល​ក្នុង​​នោះ​ទេសចរ​កូរ៉េ​មាន​ប្រមាណ​ ៦៤,០៤០នាក់ កើន​ឡើង ៩៥៤.៣% ធៀបនឹងឆ្នាំ២០២១៕