Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តៃវ៉ាន់​នឹង​ប្រើប្រាស់​កញ្ចប់ថវិកា​៥០០លាន​ដុល្លារ​អាក្នុង​ការ​ពន្លឿន​ការ​ទិញគ្រឿង​សព្វាវុធ​ពីស​ហរដ្ឋ​អាមេរិក​បន្ថែមទៀត

Media LNN | May 10, 2023
តៃវ៉ាន់​នឹង​ប្រើប្រាស់​កញ្ចប់ថវិកា​៥០០លាន​ដុល្លារ​អាក្នុង​ការ​ពន្លឿន​ការ​ទិញគ្រឿង​សព្វាវុធ​ពីស​ហរដ្ឋ​អាមេរិក​បន្ថែមទៀត
Clinic narith

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តៃវ៉ាន់ ​នៅថ្ងៃទី៨ ​ខែ​ឧសភា​ ឆ្នាំ២០២៣​ បាន​លើកឡើងថា ​នៅ​ក្នុង​ឆ្នាំ​នេះ​ តៃវ៉ាន់​គ្រោង​នឹង​ប្រើប្រាស់​កញ្ចប់ថវិកា ​៥០០ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​ការ​ពន្លឿន​ការ​ទិញគ្រឿង​សព្វាវុធ​ពីស​ហរដ្ឋ​អាមេរិក​បន្ថែម​ទៀត ខណៈដែល​ការ​បញ្ជាទិញ​កន្លង​មក​ត្រូវ​បាន​ពន្យារ​ពេល ​ឬ​មានភាព​យឺតយ៉ាវ​ក្នុង​ការ​ដឹកជញ្ជូន​មកកាន់​កោះតៃវ៉ាន់​។​

គួរដឹង​ដែរថា​ តៃវ៉ាន់​ គឺ​ជា​កោះប្រជាធិបតេយ្យ​មួយដែល​មាន​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ ប៉ុន្តែ​តែងតែ​ស្ថិត​នៅ​ក្រោ​ម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការឈ្លាន​ពាន​ពី​សំណាក់​ប្រទេសចិន។​ ប្រទេស​ចិន​ទៀតសោត​ ក៏​តែងតែ​បាន​ប្រកា​ស​ទាមទារ​កោះតៃវ៉ាន់​ ថាជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ ហើយថា​នឹង​រឹបអូស​យក​មក​វិញ​នៅ​ថ្ងៃណា​មួយ​ហើយ​អាច​នឹង​ប្រើប្រាស់​កម្លាំង​យោធា​ឈ្លានពាន​ទៀតផង​ប្រសិន​បើ​ស្ថិត​ក្នុង​កាលៈទេសៈ​តម្រូវ​ចាំបាច់​ណាមួយ។​​

បច្ចុប្បន្ននេះ​ ភាព​តានតឹង​រវាងទី​ក្រុងប៉េកាំង ​និង​តៃប៉ិ​កំពុង​កើន​ឡើងខ្លាំង​ ខណៈ​ដែល​កាល​ពី​ខែកញ្ញា​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់តៃវ៉ាន់​បាន​អនុម័តច្បាប់​ស្ដីពី​គោលនយោ​បាយតៃវ៉ាន់​ (Taiwan P​olicy Act) ក្នុងគោល​បំណង​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​តៃវ៉ាន់​ដោយ​គិតជា​ទឹកប្រាក់​ស្នើ​នឹង​រាប់ពាន់​លានដុល្លារ​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​របស់​ពួកគេ​។​

យ៉ាង​ណាក៏ដោយ​ គេ​សង្កេត​ឃើញថា​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក​មក​កាន់កោះ​មួយនេះ​មាន​ភាព​យឺតយ៉ាវ។​ កាល​ពីថ្ងៃចន្ទ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តៃវ៉ាន់ ​លោក​ ឈៀវ គួឆឹង​ (Chiu Kuo-cheng)​បាន​បញ្ជាក់ថា​ តៃវ៉ាន់​និង​ទីក្រុងវ៉ាស៊ីន​តោន ​បាន​និង​កំពុង​ពិភាក្សា​អំពី​ការ​ពន្លឿន​ដំណើរ​ការ​នៃ​គម្រោង​ដឹក​ជញ្ជូន​គ្រឿង​សព្វាអាវុធ​ដាច់​ដោយ​ឡែក​មួយទៀត ​មក​កាន់​កោះតៃវ៉ាន់។​​

យោងតាម​ប្រសាសន៍​របស់លោក​ ឈៀវ​ដែល​បាន​ប្រាប់​ទៅកាន់​សមាជិក​សភា​នៅពេល​ដែល​លោក​ត្រូវ​បាន​ចោទសួរ​ពី​កញ្ចប់​ជំនួយ​យោធាថា៖«ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​ចំនួន ​៥០០​លាន​ដុល្លារ​អាមេរិកនេះ ​គឺដើម្បី​ផ្តល់​អាទិភាព​ដល់​ការ​ផ្គត់ផ្គង់​ទំនិញ​ដល់​យើងភ្លាមៗ ​ពោលគឺ​ដើម្បី​ចៀសវាង​ការ​ពន្យារពេល​ ឬ​ការ​ដឹកជញ្ជូន​មានការ​យឺតយ៉ាវ​ទៀត​»។

 

លោក​បាន​បញ្ជាក់​បន្ថែមថា៖​ «គម្រោងនេះ​គួរតែ​ត្រូវបាន​អនុវត្ត​នៅឆ្នាំនេះ»។ ​លោក​បាន​បន្តថា៖«កញ្ចប់​ថវិកា​ចំនួន ៥០០ ​លាន​ដុល្លារ​អាមេរិកនេះ​មិនត្រូវ​បាន​រាប់បញ្ចូល​ទៅក្នុង​ការ​ទិញលក់​គ្រឿង​សព្វាវុធ​ពី​ពេលមុនៗ​នោះទេ»​។ ​

យ៉ាងណាមិញ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​រូបនេះ​ មិនបាន​បញ្ជាក់​លម្អិត​អំពី​ថា​តើ​ប្រភេទ​អាវុធ​បែបណា​ដែលនឹង​ត្រូវ​ផ្តល់​អាទិភាព​ក្នុង​ការ​ទិញ​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​ចំនួន ​៥០០​លានដុល្លារ​អាមេរិក​នោះទេ ដោយ​លោក​គ្រាន់តែ​និយាយថា ​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​បញ្ជាក់​ដោយ​ភាគីទាំង២​ ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ​។​

លោក​បាន​ពន្យល់ថា ​ក្នុង​ករណី​ដែល​ការដឹក​ជញ្ជូន​សព្វា​អាវុធ​មានការ​យឺតយ៉ាវ​ សហរដ្ឋ​អាមេរិក​នឹង​ទូទាត់សង​ដោយ​ការ​ផ្តល់​ទំនិញ​ណា​ដែលអាច​ដឹក​មក​បាន​លឿនភ្លាមៗ ​ដូចជា​ម៉ាស៊ីន​សម្រាប់​ហ្វឹកហាត់​និមិ្មត​ (VR Simulator) ឬ​ឧប​ករណ៍​ហ្វឹក​ហាត់ផ្សេងៗ។ ​ដូច្នេះ ​នៅ​ពេល​ដែល​សព្វាវុធ​ត្រូវ​បាន​ដឹក​ជញ្ជូន​មកដល់​នៅ​ពេល​ក្រោយ ​ពួកគេ​អាច​ចេះប្រើ​ប្រាស់​សព្វាវុធ​ទាំងនោះ​បាន​ភ្លាមៗ​តែម្ដង​។​

គួររំឭកថា ​សហ​រដ្ឋអាមេរិក​ជា​ប្រទេស​ដែល​បាន​លក់គ្រឿង​សព្វាវុធ​​ទៅ​ឱ្យ​ កោះតៃវ៉ាន់​ជា​ច្រើន​ទសវត្សរ៍​ម​កហើយ ប៉ុន្តែ​គម្រោង​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែមនេះ ​គឺជា​ការ​ឈានទៅ​មុខមួយ​ជំហាន​ទៀត​ ពោល​គឺ​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​ជំនួយ​ផ្នែកសន្តិសុខ​ដល់​តៃវ៉ាន់​ក្នុង​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​៤,៥​ ប៊ីលាន​ដុល្លារ​សហរដ្ឋ​អាមេរិក​រួច​មក​ហើយ​គិត​ក្នុង​រយៈ ពេល ​៤ឆ្នាំចុ​ងក្រោ​យនេះ។ ​ការណ៍នេះ​បាន​ធ្វើឱ្យ​ទីក្រុង​ប៉េកាំង​មានការ​ខឹង​សម្បា​យ៉ាងខ្លាំង​។​​

កាល​ពី​សប្តាហ៍មុន ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ​បាន​ប្រកាសថា​ ទីក្រុងវ៉ាស៊ីន​តោន​បាន​ជូន​ដំណឹង​មកថា ​យន្តហោះ​ចម្បាំ​ង​ប្រភេទ​F-16V​ ដែល​ជា​យន្តហោះ​ចម្បាំង​កម្រិត​ខ្ពស់​ដំបូង​បង្អស់​ចំនួន​ ៦៦​គ្រឿង​ដែល​តៃវ៉ាន់ ​បាន​បញ្ជា​ទិញ​ពី​សហ​រដ្ឋអាមេរិក ​នឹងអាច​ផលិត​ចេញ​ពី​រោងចក្រ​ជោគជ័យ​នៅ​ត្រីមាស​ទី៣​ នៅឆ្នាំ​២០២៤​ ខាងមុខនេះ​។

គួរ​ដឹងដែរថា ​ការ​ផលិត​យន្តហោះ​ប្រភេទនេះ​មាន​ការយឺតយ៉ាវ ​មិនទាន់​ពេលវេលា​ដែល​តៃវ៉ាន់​បាន​បញ្ជា​ទិញ​នោះទេ​ ប៉ុន្តែ​អាមេរិក​បាន​លើក​ហេតុផលថា​ដោយសារ​តែមាន​ការ​រំខាន​ពី​ជំងឺរាត​ត្បាត​កូវីដ១៩​៕​​