Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមាគមកីឡាបាល់ទាត់ថៃសម្តែងការសោកស្តាយព្រមទាំងសូមទោសពាក់ព័ន្ធទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយក្រុមឥណ្ឌូនេស៊ី

Media LNN | May 17, 2023
សមាគមកីឡាបាល់ទាត់ថៃសម្តែងការសោកស្តាយព្រមទាំងសូមទោសពាក់ព័ន្ធទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយក្រុមឥណ្ឌូនេស៊ី
Clinic narith

សមាគមកីឡាបាល់ទាត់ថៃ បានចេញសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធទៅនឹងហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញដោយបាន សម្តែងការសោកស្តាយព្រមទាំងសូមទោសចំពោះហេតុការណ៍នេះ។

សមាគមបាល់ទាត់ថៃ បានបញ្ជាក់ថា នៅពេលដែលប្រតិភូនិងក្រុមកីឡាកររបស់ខ្លួនវិលត្រលប់មកដល់ប្រទេសថៃវិញនឹងបង្កើតគណៈកម្មការត្រួតពិនិត្យលើករណីនេះ ដើម្បីដាក់ពិន័យជាដាច់ខាត និងដោយគ្មានការលើកលែងចំពោះជនណាដែលបានប្រព្រឹត្តកំហុស

លើសពីនេះថៃ​នឹង​ផ្ញើនូវលិខិតសូមអភ័យទោសជាផ្លូវការដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

សមាគមបាល់ទាត់ថៃ បានសង្កត់ធ្ងន់ទៀតថា ការឈ្នះមេដាយប្រាក់ មិនមានជាគោលដៅដែលថៃចង់បាន ប៉ុន្តែអ្វីៗត្រូវតែធ្វើឡើងដោយស្មារតីកីឡាពោលគឺតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ជារឿងធម្មតា។

លើសពីនេះ សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រុមការងារគ្រូបង្វឹកត្រូវតែបំពេញការងារដោយសតិសម្បជញ្ញៈក្នុង​នាមជាតំណាងប្រជាជាតិថៃ ដូចនេះត្រូវមានភាពអត់ធ្មត់ និងមានការគ្រប់គ្រងអារម្មណ៍​ឲ្យ​បាន​​ល្អ​ជា​នឹង​ភាព​អន់ធន់​ក្នុងការប្រកួតដ៏តានតឹងបែបនេះ។គួររំលឹកថា ហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញ មានការវាយតប់គ្នា និងជាពិសេសមានការក្រហមដល់ទៅ ៧ និងកាតលឿង ១២ សម្រាប់ក្រុមទាំងសងខាង៕