Alynana Media Cambodia
Icon Collap
clinic narit

ចិនដេញអ្នកកាសែតឥណ្ឌាពីប្រទេស ខណៈភាពប្រេះឆាកាន់តែស៊ីជម្រៅរវាងមហាអំណាចសេដ្ឋកិច្ចអាស៊ី

Media LNN | Jun 13, 2023
ចិនដេញអ្នកកាសែតឥណ្ឌាពីប្រទេស ខណៈភាពប្រេះឆាកាន់តែស៊ីជម្រៅរវាងមហាអំណាចសេដ្ឋកិច្ចអាស៊ី
Clinic narith

 

 

អាជ្ញាធរចិនបានណែនាំអ្នកយកព័ត៌មានឥណ្ឌា (Press Trust of India) ឱ្យចាកចេញពីប្រទេសរបស់ខ្លួនក្នុងខែនេះបន្ថែមទៀត ខណៈក្លាយជាភាពតានតឹងសងសឹកគ្នាចុងក្រោយបង្អស់រឿងប្រព័ន្ធផ្សព្វផ្សាយក្នុងនាមជាប្រទេសមហាសេដ្ឋកិច្ចធំរបស់ពិភពលោក។6486802d37855-16

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទទី ១២ ខែមិថុនាថា ឥណ្ឌាបានរឹតបន្តឹង ធ្វើឲ្យប្រទេសចិនត្រូវដកអ្នកកាសែតចំនួន១៤ នាក់នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ២០២០ មកត្រឹមតែជាអ្នករាយការណ៍ព័ត៌មានតែមួយនាក់ប៉ុណ្ណោះ។

លោក Wang បាន​និយាយ​ថា​៖ “ហើយមកដល់ពេលនេះ ប្រទេស​ឥណ្ឌា​ក៏​មិន​ព្រម​អនុម័តការពន្យារ​ទិដ្ឋាការ​អ្នក​កាសែត​ចិនដែលនៅសល់​តែ​ម្នាក់​គត់​​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេដែរ”។“យើងសង្ឃឹមថាឥណ្ឌានឹងជួបចិនពាក់កណ្តាលផ្លូវ ហើយបន្តចេញទិដ្ឋាការសម្រាប់អ្នកកាសែត និងដកចេញការរឹតបន្តឹងដែលមិនសមហេតុផលទាំងឡាយ”។ជាការសងសឹកការទូតចិនបានបញ្ជាឲ្យអ្នកកាសែតឥណ្ឌារបស់អង្គភាព(Press Trust of India) ត្រូវចាកចេញពីប្រទេសជាបន្ទាន់នៅចុងខែមិថុនានេះ។648680258b7b5-6

គួរជម្រាបឲ្យដឹងថាបន្តិចថាប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌាមាន​អ្នក​យក​ព័ត៌មាន​បួន​នាក់មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​កាលពី​ដើម​ឆ្នាំ២០២៣នេះ។ តែអ្នកយកព័ត៌មានប្រចាំ The Hindustan Times បានចាកចេញកាលពីចុងសប្តាហ៍មុន ខណៈដែលអ្នកកាសែតឥណ្ឌាពីរនាក់ទៀតមកពីទូរទស្សន៍សាធារណៈ Prasar Bharati និងកាសែត The Hindu ត្រូវបានបដិសេធការបន្តទិដ្ឋាការនៅក្នុងប្រទេសចិនកាលខែមេសា។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងញូវដែលីក្នុងនាមប្រទេសមហាសេដ្ឋកិច្ចពិភពលោកមានភាពតានតឹងចាប់តាំងពីមានជម្លោះដ៏សាហាវនៅលើព្រំដែនហិមាល័យរួមគ្នារបស់ពួកគេក្នុងឆ្នាំ២០២០។ ប្រទេសចិនបានព្យាយាមពន្លត់ភ្លើងជម្លោះនោះដាច់ដោយឡែក និងផ្តោតលើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្តែឥណ្ឌាបាននិយាយថាទំនាក់ទំនងមិនអាចត្រឡប់ទៅរកធម្មតាបានទេ ​រហូត​ដល់​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ។648680258b7b5-6

ការបដិសេធទិដ្ឋាការនេះកើតឡើង នៅពេលដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុម២០ (Group of Twenty) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសៀងហៃ ដែលបង្កើតឡើងដោយចិននៅឆ្នាំនេះ។