Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមនុយក្លេអ៊ែរ

Media LNN | Jun 15, 2023
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមនុយក្លេអ៊ែរ
Clinic narith

កាលពីថ្ងៃពុធទី១៤ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមនុយក្លេអ៊ែរ ហើយព្រមានថា នៅក្នុងសង្គ្រាមលោកលើកទីបី នឹងគ្មានអ្នកឈ្នះឡើយ រួមទាំងអាមេរិកផងដែរ។

image-737-10ការគំរាមនេះកើតឡើង ចំពេលកងកម្លាំងរុស្ស៊ី បន្តការវាយប្រហារមិនថមថយលើអ៊ុយក្រែន ដោយបាញ់មីស៊ីលដាក់ទីក្រុងភាគខាងត្បូង Odesa ពេញមួយយប់។

រដ្ឋបាលរដ្ឋក្នុងតំបន់បាននិយាយថា ការវាយប្រហារដែលចាប់ផ្តើមចេញពីសមុទ្រខ្មៅ បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត ហើយការវាយប្រហារនោះ ក៏បានបំផ្លាញផ្ទះសម្បែង ឃ្លាំង ផ្សារទំនើប និងហាងកាហ្វេផងដែរ។ចំពេល​​រុស្ស៊ី​ឆ្លើយតបទៅប្រតិបត្តិការវាយបករបស់​អ៊ុយក្រែន, លោក​ពូទីន ​បានប្រាប់​កិច្ចប្រជុំ​ជាមួយ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​សង្រ្គាម​រុស្ស៊ី​ ក្នុង​ទីក្រុង​មូស្គូ​ថា “សហរដ្ឋ​អាមេរិក ​ធ្វើ​ពុត​ជា​មិន​ខ្លាច​ការរីករាលដាលនៃ​ជម្លោះ​នៅ​អ៊ុយក្រែន​ ប៉ុន្តែ​បើមានមនុស្ស​​ចិត្ត​ល្អ​នៅ​ទីនោះមែន ច្បាស់ណាស់ថា គេមិនចង់ប្រែក្លាយរឿងនេះទៅជាសង្គ្រាមលោកលើកទីបីនោះទេ។ ក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣ នឹងមិនមានអ្នកឈ្នះឡើយ រួមទាំងអាមេរិកផងដែរ”។sbm-FXtQCHjhYS6P0BjES2XnE-3

ការ​អត្ថាធិប្បាយ​របស់​លោក​​ក៏កើត​ឡើងផងដែរ ​ខណៈ​​ប្រធានាធិបតី​បេឡារុសលោក Alexander Lukashenko លាតត្រដាង​ថា ​ប្រទេស​របស់​លោក​បាន​ចាប់​ផ្តើម​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​គឺ​រុស្ស៊ីហើយ។

ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស គឺជាការចល័តក្បាលគ្រាប់បែបនេះ នៅខាងក្រៅប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត៕