Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន​បានចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​លឿង​សម្រាប់​សីតុណ្ហភាព​ឡើងខ្ពស់

Media LNN | Jun 23, 2023
ចិន​បានចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​លឿង​សម្រាប់​សីតុណ្ហភាព​ឡើងខ្ពស់
Clinic narith

ប៉េកាំង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ថា ក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសចិន បានចេញការប្រកាសអាសន្នពណ៌លឿង សម្រាប់សីតុណ្ហភាពខ្ពស់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរលកកម្តៅត្រូវបានគេព្យាករណ៍ថា នឹងបក់បោកតំបន់ដ៏ធំទូលាយនៃប្រទេសនេះ។620a68d2f1eea69a2fd80c0763787690-51

មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ក្នុងអំឡុងពេលម៉ោងពន្លឺថ្ងៃនៅថ្ងៃព្រហស្បតិ៍ សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃទីក្រុងប៉េកាំង ធានជីន ហឺប៉ី ហឺណាន សានទុង អានហ៊ុយ ជាំងស៊ូ ស៊ីនជាំង ម៉ុងហ្គោលីខាងក្នុង Liaoning ហ្វូជៀន និងហៃណាន ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៥ ទៅ ៣៧ អង្សាសេ។0a3b05d9751d289d63469106608eb42a-299

តាម​ការ​ព្យាករ សីតុណ្ហភាព​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នេះ​នឹង​កើន​លើស​ពី ៤០ អង្សារសេ។
មជ្ឈមណ្ឌលឧតុនិយមបានណែនាំឱ្យជៀសវាងសកម្មភាពក្រៅកំឡុងពេលដែលមានសីតុណ្ហភាពខ្ពស់នៅពេលរសៀល ហើយស្នើឱ្យកម្មករដែលប្រឈមនឹងសីតុណ្ហភាពខ្ពស់ត្រូវចាត់វិធានការការពារចាំបាច់។ប្រទេស​ចិន​មាន​ប្រព័ន្ធ​ព្រមាន​អាកាសធាតុ​ពណ៌​បី​ជាន់​សម្រាប់​សីតុណ្ហភាព​ខ្ពស់ ដោយ​ពណ៌​ក្រហម​តំណាង​ឱ្យ​ការ​ព្រមាន​ធ្ងន់ធ្ងរ​បំផុត បន្ទាប់​មក​ដោយ​ពណ៌​ទឹកក្រូច និង​លឿង។