Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន​ ចង់ធ្វើជាមហាអំណាចពិភពលោកជំនួសអាមេរិក

Media LNN | Jul 10, 2023
ចិន​ ចង់ធ្វើជាមហាអំណាចពិភពលោកជំនួសអាមេរិក
Clinic narith

កាលពីថ្ងៃអាទិត្យទី៩ខែកក្កដា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានជំនឿថា សហរដ្ឋអាមេរិកនិងចិន អាចបង្កើតទំនាក់ទំនងការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។

 
 

លោក បៃដិន និយាយថា “ខ្ញុំគិតថា មានវិធីដើម្បីដោះស្រាយ​និងបង្កើតទំនាក់ទំនងការងារជាមួយប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងយើង”។sbm-CHNc-QwE1hdCHHeLYG9Eo-19

ជាមួយគ្នានេះ លោកបានបញ្ចេញមតិថា មេដឹកនាំចិន លោក ស៊ី ជីនពីង ចង់ឲ្យចិន ជំនួសសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចពិភពលោក។

 

លោក បៃដិន អះអាងថា “ខ្ញុំមានទំនុកចិត្តថា លោក ស៊ី ចង់ឲ្យចិន ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំ និងសមត្ថភាពយោធាធំបំផុតក្នុងពិភពលោក។ លោក ស៊ី ក៏ចង់សរសេរច្បាប់នៃសណ្តាប់ធ្នាប់អន្តរជាតិមួយចំនួន ឡើងវិញផងដែរ​ ប៉ុន្តែមិនមែនទាំងអស់ឡើយ”។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ខណៈលោករៀបនឹងចាកចេញទៅចក្រភពអង់គ្លេស ដើម្បីជួបជាមួយស្តេច Charles ទី៣ មុនពេលបន្តទៅប្រទេសលីទុយអានី សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃទី១១-១២ខែកក្កដា ហើយបន្ទាប់មក ឈប់សំចតចុងក្រោយនៅប្រទេសហ្វាំងឡង់។

ហើយការ​អត្ថាធិប្បាយ​របស់​លោក បៃដិន ពាក់ព័ន្ធ​ប្រទេស​ចិន ក៏​បាន​កើត​ឡើងផងដែរ ​ចំពេល​មាន​ភាពខ្វែងគំនិត​គ្នា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ទាំង​ពីរ។

ទំនាក់ទំនងរវាងអាមេរិកនិងចិន មានភាពតានតឹងដោយសារ ការរឹតត្បិតរបស់សហរដ្ឋអាមេរិក លើការនាំចេញទំនិញនិងសេវាកម្ម, ការបន្តយកពន្ធលើទំនិញចិន, ការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងប៉េកាំង ជុំវិញកិច្ចសហប្រតិបត្តិការក្រោយៗទៀតជាមួយទីក្រុងមូស្គូ, កំណើនពាណិជ្ជកម្មពិភពលោកជាប្រាក់យ័ន និងការថយចុះឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិកនៅទូទាំងពិភពលោក៕