Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​រកចំណូលបាន៨៩ លាន​ដុល្លារ​ពីការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ក្នុង៦ខែដំបូងនៃឆ្នាំនេះ

Media LNN | Jul 10, 2023
កម្ពុជា​រកចំណូលបាន៨៩ លាន​ដុល្លារ​ពីការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ក្នុង៦ខែដំបូងនៃឆ្នាំនេះ
Clinic narith

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា កម្ពុជារកចំណូលបាន ៨៨,៩ លានដុល្លារពីការនាំចេញអង្ករចំនួន ១៣៨,៣៦៤ តោនទៅកាន់ប្រទេសចិនក្នុងឆមាសទី១ ឆ្នាំ ២០២៣។

នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗរបស់ CRF បានបង្ហាញទៀតថា ប្រទេសចិននៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដែលមានចំនួន ៤២% នៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជានៅចន្លោះខែមករា និងខែមិថុនា។លោក ចាន់ សុខឃាង ប្រធាន CRF បាននិយាយថា ប្រទេសចិនគឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់អង្ករ ដោយលោកបានកត់សម្គាល់ថា សហព័ន្ធនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាការលក់អង្ករប្រចាំឆ្នាំទៅកាន់ប្រទេសចិនសម្រេចបានចំនួន ៤០០,០០០ តោនក្នុងមួយឆ្នាំៗ។

សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣២៩,៦៣៣ តោនទៅកាន់បណ្តាប្រទេស និងតំបន់ចំនួន៥២ ក្នុងរយៈពេល៦ខែដំបូង ដោយទទួលបានប្រាក់ចំណូលចំនួន ២២៩ លានដុល្លារ។

ប្រភេទអង្ករដែលនាំចេញរួមមាន អង្ករក្រអូប  អង្ករសែនក្រអូប  អង្ករសគ្រាប់វែង អង្ករសំរូប អង្ករចំហុយ និងអង្ករសរីរាង្គ។