Alynana Media Cambodia
Icon Collap
clinic narit

សណ្ឋាគារ កប៉ាល់​ដ៏​អាថ៌​កំបាំង​មួយ នៅ​កោះ​ឆាង មួយ ត្រូវ គេ បោះបង់ ចោលជាច្រើន ឆ្នាំព្រោះ ល្បី ថា « ខ្មោចលង »

Media LNN | Jul 10, 2023
សណ្ឋាគារ កប៉ាល់​ដ៏​អាថ៌​កំបាំង​មួយ នៅ​កោះ​ឆាង មួយ ត្រូវ គេ បោះបង់ ចោលជាច្រើន ឆ្នាំព្រោះ ល្បី ថា « ខ្មោចលង »
Clinic narith

ប្រទេស​ថៃ ៖ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​មក​លេង​សណ្ឋាគារ​កប៉ាល់​ដ៏​អាថ៌​កំបាំង​មួយ នៅ​កោះ​ឆាង ហើយ​ក៏​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ថៃ និង​អន្តរជាតិ ទទួល​បាន​នូវ​បរិយាកាស​ដ៏​ត្រជាក់​ភ្នែក​ផង បរិយាកាស​ដ៏​ព្រឺព្រួច​ផង និង​ចង់​ដឹង ចង់​លឺ អំពី​រឿងរ៉ាវ​ដែល​គេ​និយាយ​ត​ៗ​គ្នា​ថា «​នៅ​ទី​នឹង គឺ​មាន​ខ្មោចលង ធ្វើ​ឱ្យ​គេ​នៅ​លែង​បាន​» រហូត​ត្រូវ​គេ​និយាយ​លាតត្រដាង​អំពី​អតីត​កាលដែល​ធ្លាប់​កើត​មាន មុន​ពេល​រឿង​សោ​.​ក​នា​.​ដ​កម្ម​។ចំពោះ​ព័ត៌មាន​មួយ​នេះ​ដែរ Joe-Biden-15-2048x1366-8បាន​ក្លាយទៅជា​រឿង​ដែល​គួរ​ឱ្យ​អស់សំណើច​បំផុត​នៅ​ក្នុង​ពិភព​អន​ឡាញ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ថៃ ពិនិត្យ​មើល​គម្រោង​កោះ​ឆាង ហ្គ្រេ​ន ឡា​ហ្គូ​ណា ដែល​មាន​ចំណុច​សំខាន់​ៗ គឺជា​សណ្ឋាគារ​កាឡាក់ស៊ី ដែល​ជា​កប៉ាល់​ទេសចរណ៍ ហើយ​ត្រូវ​បាន​គេ​បោះបង់​ចោល មាន​កម្ពស់​៧​ជាន់ ស្ថិត​នៅ​ក្នុង​គម្រោង Koh Chang Grand Lagoona​។នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Khaosod» បាន​ប្រាប់​ឱ្យ​ដឹង​ថា កប៉ាល់​មួយ​នេះ ត្រូវ​បាន​គេ​បោះបង់​ចោល​ដោយ​មិន​ប្រកប​របរ​អ្វី​នោះ​ឡើយ ប៉ុន្តែ​ម្ចាស់​កប៉ាល់​មួយ​នេះ បាន​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង ក៏​ដូច​ជា​ចូល​ទៅ​មើល​នៅ​ក្នុង​សណ្ឋាគារ​មួយ​នឹង​ផង​ដែរ ហើយ​ក៏​បើក​អោយ​ចូល​លេង​នៅ​ក្នុង​សមុទ្រ និង​អាច​សម្រាក​នៅ​លើ​ឆ្នេរ​ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង​។សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ​ខាងលើ ប្រាប់​ឱ្យ​ដឹង​បន្ត​ថា នៅ​ចុង​ស​ប្តា​ហ៍​មុន មាន​ភ្ញៀវ​ទេសចរ​ថៃ និង​បរទេស បាន​មក​ទស្សនា​សណ្ឋាគារ​កប៉ាល់​៧​ជាន់​ដែល​ត្រូវ​គេ​បោះបង់​ចោល​នេះ ក៏​ទទួល​បាន​នូវ​បរិយាកាស​ដ៏​ព្រឺព្រួច ក្នុង​នោះ​រួម​មាន​ទាំង​អារម្មណ៍​ដូច​ជា​ត្រូវ​ខ្មោចលង ស្ថិត​ក្នុង​សណ្ឋាគារ​កប៉ាល់​ដែល​ត្រូវ​គេ​បោះបង់​ចោល នៅ​ជាន់​ទី​៧ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទៅ​មើល​នោះ​ឡើយ ខណៈ​ភ្ញៀវ​ទេសចរ​បរទេស បាន​ហៅ​សណ្ឋាគារ​នេះ​ថា «​ជា​ខ្មោច​កប៉ាល់ ឬ​កប៉ាល់​ខ្មោច​»​។ ហើយ​ចំពោះ​តម្លៃ​ចូល​ទស្សនា​វិញ ត្រូវ​គេ​ចែក​ចេញ​ជា​២​ប្រភេទ គឺ​ការ​ទៅ​ទស្សនា​តំបន់​គម្រោង Koh Chang Grand Lagoona ឬ​ទស្សនា​ឆ្នេរ​តម្លៃ​១០០​បាត​ក្នុង​មនុស្ស​ម្នាក់ ប៉ុន្តែ​ប្រសិនបើ​ចង់ទៅ​ទស្សនា​សណ្ឋាគារ​កប៉ាល់​ដែល​គេ​បោះបង់​ចោល មាន​កម្ពស់​៧​ជាន់​នោះ ត្រូវ​បង់​បន្ថែម​៥០​បាត​ទៀត​។សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​សណ្ឋាគារ​កប៉ាល់​ដែល​គេ​បោះបង់​ចោល​នោះ នៅ​ជាន់​ទី​១ ទី​២ គឺជា​បន្ទប់​ប្រជុំ និង​កន្លែង​បុគ្គលិក ហើយ​ជាន់​ទី​៣ រហូត​ដល់ទី​៥ គឺជា​បន្ទប់​ភ្ញៀវ​ចំនួន​២០០​បន្ទប់ ដោយ​បន្ទប់​ខ្លះ​ត្រូវ​បាន​ចាក់សោរ​, បន្ទប់​ខ្លះ​បើក​, បន្ទប់​ខ្លះ​ទៀត​មាន​ឧបករណ៍​ក្នុង​បន្ទប់ ដូច​ជា ៖ ទូរទស្សន៍ ទូរ​ទឹកកក ទឹក​ផឹក គ្រែ​គេង កន្សែង គឺ​នៅ​តែ​ស្ថិត​ក្នុង​សភាព​ដើម​នៅឡើយ ចំណែក​ជាន់​ទី​៦ និង​ទី​៧ ជា​ភោជនីយដ្ឋាន មានផ្ទះ​បាយ​។ លើស​ពី​នេះ​ទៀត លក្ខណៈ​ខាងក្នុង​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​ផង​ដែរ ប៉ុន្តែ​ចំណុច​ខ្លះ​ៗ​ក៏​នៅ​តែ​អាច​ប្រើ​បាន​ដូច​ដើម​។ ហើយ​ចំពោះ​សម្ភារៈ​គ្រប់​ចំណុច គ្រប់កន្លែង​ទាំងអស់ ភ្ញៀវ​ទេសចរ​អាច​ចូល​ទស្សនា​បាន​គ្រប់​បន្ទប់ គ្រប់​ជាន់​ទាំងអស់​តែ​ម្ដង សម្រាប់​គម្រោង Koh Chang Grand Lagoona ដែល​មា​នទី​តាំងនៅ​ឆ្នេរ Klong Kloi ឃុំ​កោះ​ចាង ស្រុក​កោះ​ឆាង ខេត្ត​ត្រា​ត​។

ជា​ការ​កត់សម្គាល់ គម្រោង​សណ្ឋាគារ​កប៉ាល់​ខាងលើ​នេះ គឺ​បាន​ចាប់ផ្តើម​កាលពី​២០​ឆ្នាំ​មុន នៅ​ពេល​ដែល​កោះ Chang កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពីព្រោះ​ថា នៅ​កន្លែង​នឹង​មាន​កន្លែង​លេង​ដ៏​គួរ​អោយ​គយគន់ ហើយ​បើ​និយាយ​អំពី​សម្រស់​ធម្មជាតិ​វិញ គឺ​ញាក់សាច់ គួរ​អោយ​ចង់​រស់នៅ​តែ​ម្តង​។មិន​ត្រឹមតែ​ប៉ុណ្ណោះ កប៉ាល់​មួយ​នេះ ត្រូវ​គេ​ដឹង​ថា វា​គឺជា​សណ្ឋាគារ​លំដាប់​ខ្ពស់​បំផុត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​នឹង ហើយ​វា​ក៏​ជា​កប៉ាល់​គំរូ​សណ្ឋាគារ​ដ៏​ប្រណីត​មួយ ដែល​មាន​កន្លែង​ស្នាក់​នៅ​ផង​ដែរ ជា​ពិសេស​សណ្ឋាគារ​កប៉ាល់​៧​ជាន់​នេះ ក៏​គឺជា​កន្លែង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​សម័យ​នោះ​ទៀត​ផង​។ ប៉ុន្តែ​ដល់​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច គម្រោង​នេះ​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​ជា​ច្រើន​ដង លើស​ពី​នេះ​ក៏​ធ្លាប់​មាន​មនុស្ស​ធ្លាក់​ពីលើ​សណ្ឋាគារ​៧​ជាន់​នេះ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ផង​ដែរ បន្ទាប់​មក​រឿងរ៉ាវ​មួយ​នេះ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​ភាព​ភ័យរន្ធត់​ថា «​ខ្មោចលង​» រហូត​ដល់​កន្លែង​មួយ​នឹង​ត្រូវ​បាន​គេ​សម្រេចចិត្ត​បិទទ្វារ​ចោល​ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​៕