ហាងឆេងមាសហាក់ស្ងប់ស្ងាត់មួយរយៈប៉ុន្ដែនៅអំឡុងខែកក្កដាឆ្នាំ២០២៣នេះហាងឆេងមាសលើទីផ្សារអន្តរជាតិចាប់ផ្ដើមប្រែប្រួលតម្លៃពោលគឺតម្លៃចាប់ផ្ដើមហក់ឡើងកាន់តែខ្ពស់បន្ទាប់ពីមានព័ត៌មានចេញពីទឹកដីសហរដ្ឋអាមេរិក។គិតត្រឹមថ្ងៃនេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានឡើងដល់១៩៦០ដុល្លារក្នុងមួយអោន(ស្មើនឹង២៣៦១ដុល្លារក្នុងមួយតម្លឹង)ឡើងថ្លៃចំនួន២៧ដុល្លារបើធៀបនឹងតម្លៃម្សិលមិញស្មើនឹងឡើងថ្លៃ១.៤២%។
បើយើងងាកមកមើលទីផ្សារហាងឆេងមាសស្រុកយើងវិញឃើញថាចាប់ផ្ដើមឡើងថ្លៃដូចទីផ្សារអន្តរជាតិដែរ។ នៅថ្ងៃនេះនៅហាង ចែពៅ លក់គ្រឿងអលង្ការតម្លៃហាងឆេងមាសចាប់ផ្ដើមឡើងថ្លៃពី២២៨ដុល្លារក្នុងមួយជីមក២៣០ដុល្លារក្នុងមួយជី។
គួរបញ្ជាក់ផងដែរផ្លូវក្នុងការវិនិយោគមាសមាន៣គឺទីមួយទិញមានពិតប្រាកដនៅតាមបណ្ដាហាងលក់ហើយទី២គឺទិញមាសលើទីផ្សារអន្តរជាតិដែលត្រូវបានគេជួញដូរធៀបនឹងប្រាក់ដុល្លារចំណែកទ៣គឺទិញភាគហ៊ុនមាសនៃក្រុមហ៊ុនរកស៊ីមាសដែលបានចុះបញ្ជីលើផ្សារហ៊ុន។ សម្រាប់បងប្អូនដែលមិនទាន់ដឹងថាវិនិយោគមាសដោយរបៀបណា អាចជ្រើសរើសការវិនិយោគលើមាសដោយទិញមាសនៅតាមបណ្ដាហាងមាសប៉ុន្ដែត្រូវទិញមាសពីហាងដែលរកស៊ីស្មោះត្រង់ហើយមានទំនុកចិត្ត៕