Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្មករនិយោជិត ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តផ្តល់អត្ថប្រយោជន៍ និងកម្មវិធីគាំពារសង្គមនានាពេលកន្លងមក

Media LNN | Jul 25, 2023
កម្មករនិយោជិត ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តផ្តល់អត្ថប្រយោជន៍ និងកម្មវិធីគាំពារសង្គមនានាពេលកន្លងមក
Clinic narith

(ភ្នំពេញ)៖ ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានបញ្ចប់ដោយភាព​ល្អប្រសើរ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រច្រើនជាងគេ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការសាទរ និងជឿជាក់ថា ក្រោមការដឹកនាំ​របស់​គណបក្សមួយនេះ ពួកគាត់នឹងនៅតែទទួលបាននូវអត្ថប្រយោជន៍ ​និងកម្មវិធីគាំពារសង្គមនានា ដែលប្រមុខថ្នាក់ដឹកនាំប្រកាសដាក់ឲ្យអនុវត្តនាពេលកន្លងមក និងដឹកនាំប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។

ក្រុមកម្មការនីរោងចក្រកាត់ដេរ ខេម អេភីអាយ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងនៅព្រឹកថ្ងទី២៥ ខែកក្កដា ថា គិតរហូតមកដល់បច្ចុប្បន្ន អត្ថប្រយោជន៍ដែលពួកគាត់​ទទួល​បានមានដូចជា៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, របបប្រាក់សោធន ដូចមន្ត្រីរាជការ, ការដំឡលងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ​និងប្រាក់ឧបត្ថម្ភនៅពេលពពោះ និងក្រោយសម្រាលកូនជាដើម។

ពួកគាត់ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតជាប់ជានិច្ច ​ធ្វើឱ្យការរស់នៅ និងបំពេញ​ការងារ​សព្វថ្ងៃនេះ ប្រសើរឡើង ទទួលប្រាក់ចំណូល និងអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម​ដែលបានដាក់ចេញ។

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពការងារ​នៅតែបន្តរក្សាបានលំនឹង ​និងបានបន្តចូលរួមចំណែកក្នុងការបង្កើតការងារ ដែល​ឆ្លុះបញ្ចាំង​តាមរយៈកំណើនរោងចក្រ ​សហគ្រាស។

គិតត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលបាន​ចុះបញ្ជី​ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ ៥០០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់៕