Alynana Media Cambodia
Icon Collap
clinic narit

​វិ​ស័​យ​សំលៀក​បំពាក់​​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើ​ដំណើរ​នៅ​បន្ត​ មានការលំបាក ខណៈ​កម្មករ​ ​៧​,​៦​៩​៦​ ​បាត់បង់​ការងារ​

Media LNN | Aug 02, 2023
​វិ​ស័​យ​សំលៀក​បំពាក់​​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើ​ដំណើរ​នៅ​បន្ត​ មានការលំបាក ខណៈ​កម្មករ​ ​៧​,​៦​៩​៦​ ​បាត់បង់​ការងារ​
Clinic narith

វិ​ស័​យ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើដំណើរ​ ( ​G​F​T​) ​របស់​កម្ពុជា​បន្ត​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ ​ខណៈ​ដែល​កម្មករ​ជាង​ ​៧​,​៦​៩​៦​ ​នាក់​មកពី​រោងចក្រ​ ​១​៥​បាត់បង់​ការងារ​ដោយសារ​តម្រូវ​ការ​ធ្លាក់​ចុះ​ ​។​

សេចក្តី​ជូន​ដំណឹង​របស់​​​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ (​M​L​V​T​) ​បាន​និយាយ​កាល​ពីម្សិលមិញ​ថា​ ​កម្មករ​ទាំងនេះ​នឹង​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​នៃ​ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​ពួក​គេ​ ​ដូចដែល​កញ្ចប់​រដ្ឋាភិបាល​បាន​ប្រកាស​កាលពីដើម​ខែ​មីនា​នេះ​។​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ជូន​ដំណឹង​ដល់​បងប្អូន​កម្មករ​និយោជិត​ចំនួន​ ​៧​ ​៦​៩​៦​នាក់​ ​នៃ​រោង​ចក​ ​ទាំង​១​៥​ ​នៃ​វិ​ស​័​យ​វាយនភណ្ឌ​ ​កាត់​ដេរ​ ​ផលិត​ស្បែកជើង​ ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ ​ឲ្យបាន​ដឹង​ថា​ ​ធនាគារ​ ​វី​ង​ (ខេ​ម​បូ​ឌា) ​ម​.​ក​ ​នឹង​ផ្ញើ​សារ​អំពី​កា​របើក​ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ទៅ​លេខទូរសព្ទ​ ​ដែល​បងប្អូន​បាន​ផ្តល់​មក​ឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​ ​នា​ពេល​កន្លងមក​។​

ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្ដល់​ជា​ប្រាក់​រៀល​ ​និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ចសន្យា​ការងារ​ ​ក្នុង​​នោះ​ចំនួន​៖​ – ​៨​១​ ​០​០​០​រៀល​ (​២​០​ដុល្លារ​អា​ម៉េរិ​ក​) ​សម្រាប់​ការ​ព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល​ ​៧​ថ្ងៃ​ ​ដល់​ ​១​៤​ថ្ងៃ​ –
១​៦​២​ ​០​០​០​រៀល​ (​៤​០​ដុល្លារ​អា​ម៉េរិ​ក​) ​សម្រាប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈពេល​ ​១​៥​ថ្ងៃ​ ​ដល់​ ​១​ខែ​។​

កម្មករ​ដែល​បាត់បង់​ការងារ​ឥឡូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ​៧​០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ក្នុង​នោះ​ប្រាក់ឧបត្ថម្ភ​ដែល​ថៅកែ​រោងចក្រ​ចូល​រួម​៣​០​ដុល្លារ​ ​ហើយ​ប្រាក់​ដែល​នៅ​សល់​ត្រូវ​រដ្ឋាភិបាល​ដោះស្រាយ​។​ ​រដ្ឋាភិបាល​ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​បន្ត​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យួរ​កិច្ចសន្យា​របស់​ពួកគេ​។​

កាលពី​ស​ប្តាហ៍​មុន​ ​ក្រសួង​ការងារ​ក៏បាន​ជូន​ដំណឹង​កម្មករ​ ​៤​,​០​៧​៦​ ​មក​ពី​រោង​ក្រទាំង​៨​នៅ​ក្នុង​វិ​ស័​យ​ ​G​F​T​ ​ក៏​ត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការ​ព្យូរ​ការងារ​របស់​ពួក​គេ​ផង​ដែរ​។​

យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (​I​L​O)​ ​ វិ​ស​័​យ​ ​G​F​T​ ​គឺជា​វិ​ស​័​យ​បង្កើត​ការងារ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ប្រទេស​ ​ហើយ​បាន​បង្កើត​ការងារ​ផ្ទាល់​ជិត​មួយលាន​កន្លែង​។​

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ (​G​D​C​E​) ​បាន​បង្ហាញ​ថា​ ​ចាប់ពី​ខែ​មករា​ ​ដល់​ ​ខែ​មិថុនា​ ​ឆ្នាំនេះ​ ​ប្រាក់​ចំណូល​ពី​ការនាំចេញ​សំខាន់​នៃ​ទំនិញ​ ​G​F​T​ ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ ​១​៨​,​៦​០​ ​ភាគរយ​។​

លោក​ ​ឈាង​ ​វណ្ណា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(​A​V​I​) ​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថ្មីៗ​នេះ​ថា​ វិ​ស័​យ​G​F​T​ ​ជួប​ផល​លំបាក​បណ្តាលមកពី​ស្ថានភាព​សេដ្ឋកិច្ច​ជាសាកល​។​

លោក​​​មាន​ប្រសាសន​៍ថា​៖​ ​«​ ​សង្គ្រាមអូសបន្លាយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​ការ​បង្កើន​ការ​ប្រជែង​គ្នា​ខាង​ភូមិសាស្ត្រនយោបាយ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​»​។​

ប៉ុន្តែ​សង្គ្រាម​ ​និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ទូទៅ​មិន​មែន​ជាហេតុ​ផល​តែមួយ​នោះ​ទេ​។​ ​អ្នកដឹកនាំ​ធុរកិច្ច​មួយ​ចំនួន​ព្រួយបារម្ភ​ចំពោះ​ការ​មិន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (​G​S​P​) ​ដោយ​សហរដ្ឋអាមេរិក​ ​និង​ការ​កាត់បន្ថយ​អត្ថប្រយោជន៍​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA) ​ដោយ​សហភាព​អឺរ៉ុប​ ​ខណៈ​ដែល​ពួកគេ​បាន​ចាត់​ទុក​ជា​មោឃៈ​នូវ​គុណសម្បត្តិ​ពន្ធ​លើ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​។​ ​ជា​ការពិត​ ​សហរដ្ឋអ​ាមេរិក​ ​និង​ ​អឺរ៉ុប​ ​គឺ​ទី​ផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​សំលៀកបំពាក់​ ​និង​ ​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​។​

ទិន្នន័យ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (N​I​S) ​បាន​លើកឡើង​ថា​ ​ការ​បន្ត​រីក​ចម្រើន​នៃ​វិ​ស​័​យ​ ​G​F​T​ ​គឺ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩៕