Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ

Media LNN | Aug 02, 2023
ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ
Clinic narith

សម្រាប់អ្នកដែលសិក្សា​ភូមិសាស្ត្រ ប្រាកដជាជាស្គាល់ប្រទេសដែលតូចជាងគេបំផុតក្នុងពិភពលោកគឺ Vatican​ នៅអឺរ៉ុប។ ប៉ុន្តែនៅក្នុងព័ត៌មានក្រៅផ្លូវការ ក៏មានប្រទេសដែលតូចជាង Vatican​ ទៅទៀត នោះគឺប្រទេស​ Principality of Sealand មានទីតាំងនៅតំបន់ឆ្នេរនៃប្រទេសអង់គ្លេស។sbm-CHNc-QwE1hdCHHeLYG9Eo-26

 
 

ប្រទេសនេះ​ត្រូវបាន​សាងសង់​ដោយស៊ីម៉ងត៍​ដ៏ធំមួយ។ វាមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Suffolk ប្រទេស​អង់គ្លេស ដែលជាតំបន់នៃទឹកអន្តរជាតិ។ កាលពីមុន ទីតាំងនេះ​ត្រូវបានគេប្រើជាបន្ទាយដែល​សាងសង់​ដោយជនជាតិ​អង់គ្លេស​ក្នុងអំឡុង​សង្គ្រាម​លោកលើកទី២ ក្នុងឆ្នាំ ១៩៦៧ ដើម្បីការពារប្រឆាំង​នឹង​ការ​លុកលុយ​របស់​កងទ័ព​ជើង​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ។

ក្រោយមក Sealand ត្រូវបានគេប្រើជាទីតាំងសម្រាប់វិទ្យុ​ចោរសមុទ្រ ដោយ​មន្ត្រី​កងទ័ពអង់គ្លេស លោក Roy Bates ។ ដែល​ជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនអង់គ្លេសក្នុងទសវត្សរ៍ទី ៦០ ។ Sealand បានក្លាយជាតំបន់​ជម្លោះ​នៃការកាន់កាប់រវាងជនជាតិ​អាល្លឺម៉ង់ ហូឡង់ និង​អង់គ្លេស រហូតដល់ទីបំផុត Sealand បាន​ធ្លាក់​នៅ​ក្រោមការគ្រប់គ្រងរបស់ Michael Roy Bates ដែលជាកូនប្រុសរបស់ Roy Bates រហូតមកដល់សព្វថ្ងៃនេះ និង​បានបម្រើជា Grand Master of Sealand ផងដែរ។បច្ចុប្បន្ន​ប្រទេសនេះ​មានប្រជាជនត្រឹមតែ ២៧ នាក់​ប៉ុណ្ណោះ។ បន្ទាប់ពីការប្រកាសឯករាជ្យ គ្រួសារ Bates ដែលជាស្ថាបនិកបានលើកទង់ជាតិ Sealand ដោយសន្យាថានឹងផ្តល់សេរីភាព និងយុត្តិធម៌ដល់មនុស្សទាំងអស់ដែលរស់នៅក្រោម។ Sealand បានបង្កើតអ្វីគ្រប់យ៉ាងដែលអ្នកចង់បានពីប្រទេសឯករាជ្យមួយ៖ រដ្ឋាភិបាលដែលមានមុខងារ លិខិតឆ្លងដែន ប្រជាជនអចិន្ត្រៃយ៍ រដ្ឋធម្មនុញ្ញ រូបិយប័ណ្ណ ត្រា និងមធ្យោបាយដើម្បីការពារអធិបតេយ្យភាព។image-1113-7

រហូតមកដល់ពេលនេះ​ទោះបីជាធនធាននិង​កត្តានោះ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​ប្រទេស​មួយ ប៉ុន្តែ Sealand មិនត្រូវបានប្រទេស​ជាច្រើនទទួលយក​ថាជា​ប្រទេស​មួយ​ផ្សេង​ទៀត​នៃ​ពិភពលោកនោះទេ។ នេះ​ក្លាយ​ជា​រឿង​របស់​ប្រទេស​តូច​បំផុត​ក្នុង​ពិភពលោក​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ទទួល​ស្គាល់។ ប៉ុន្តែ​មិន​ទំនង​ថា​នៅ​ថ្ងៃ​អនាគត​ប្រទេស​លើទឹក ​អាច​នឹង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ប្រទេស​ថ្មី​របស់​ពិភពលោក​នោះ​ទេ៕