Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឧទ្យានជាតិចំនួន ៦ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែទំហំដីឡើងវិញ

Admin Alynana | Aug 09, 2023
ឧទ្យានជាតិចំនួន ៦ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែទំហំដីឡើងវិញ
Clinic narith

 រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្សសម្រេចកែប្រែទំហំផ្ទៃដីនៅតាមឧទ្យានជាតិសំខាន់ៗមួយចំនួន ៦ នៅក្នុងប្រទេសកម្ពុជា​ ក្រោយមានសំណើរពីរដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ យោងអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ ឧទ្យានជាតិទាំង ៦ ដែលត្រូវបានកែប្រែទំហំផ្ទៃដីនេះរួមមាន៖

១. ឧទ្យាជាតិព្រះមុនី​វង្ស «បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតាវិញ។ ពោលគឺបានពង្រីកផ្ទៃដីបន្ថែមទំហំ ១ ៦៥៨ ហិកតា។

២. ឧទ្យានជាតិព្រះជ័យវ័រ្មន-នរោត្ដម ត្រូវបានកែប្រែទៅជាឧទ្យានជាតិព្រះជ័យវ័រ្មន-នរោត្ដម «ភ្នំគូលែន» និងកែប្រែផ្ទៃដីទំហំ ៣៧ ៥០០ ហិកតា មកផ្ទៃដី ៦២ ៨៨៣ ហិកតា។ ពោលគឺមានពង្រីកផ្ទៃដីបន្ថែមទំហំ ២៥ ៣៨៣ ហិកតា។ 

៣. ឧទ្យានជាតិបទុមសាគរ ត្រូវបានកែប្រែផ្ទៃដីទំហំ ១៧១ ២៥០ ហិកតា​ មកផ្ទៃដីទំហំ ១៤៣ ៨៩៥ ហិកតាវិញ។ ពោលគឺបានបង្រួមផ្ទៃដីទំហំ ២៧ ៣៥៥ ហិកតាម។ 

៤. ឧទ្យានជាតិកែប ត្រូវបានកែប្រែផ្ទៃដីទំហំ ១ ១៥២ ហិកតា មកផ្ទៃដីទំហំ ១២៣០ ហិកតា។ ជាក់ស្ដែងគឺបានពង្រីកផ្ទៃដីទំហំ ៧៨ ហិកតាបន្ថែម។

៥. ឧទ្យានជាតិរវើនសៃ-សៀមប៉ាង ត្រូវបានកែប្រែពីផ្ទៃដីទំហំ ៥៧ ៤៦៩ ហិកតា មកផ្ទៃដីទំហំ ២៨០ ៣៥៩ ហិកតា។ ពោលគឺបានពង្រីកផ្ទៃដីបន្ថែមទំហំ ២២២ ៨៩០ ហិកតា។ 

៦. ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែផ្ទៃដីទំហំ ១០១ ៣៤៨ ហិកតា មកផ្ទៃដីទំហំ ១០៥ ០១៩ ហិកតា ដោយបានពង្រីកផ្ទៃដីបន្ថែមទំហំ ៣ ៦៧១ ហិកតា៕

363359788 259126203586555 5684154029619791666 N

365315018 259174346915074 5596251393248514791 N

363394141 259184720247370 2424078173107284390 N

363441561 259186893580486 1712908814353657932 N

363360973 259265406905968 4506106172234114542 N

363389450 259385686893940 1155472615659155035 N