Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ

Media LNN | Aug 10, 2023
ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ
Clinic narith

ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ ជាមួយនឹង អត្រាប្តូរប្រាក់ប្រមាណ ៩៦រូប្លិក្នុង១ដុល្លារនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី៧ ខែសីហា។

ប្រាក់រូប្លិ៍បន្តធ្លាក់ចុះទាបជាង ៤ភាគរយបើធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូដែលជាកំណត់ត្រាទាបបំផុត ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការធ្លាក់ចុះនៃការនាំចេញ និងការស្ទុះងើបឡើងវិញនៃការនាំចូល គឺជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះ។

នៅ​ថ្ងៃ​ទី៧ ខែ​សីហា ប្រាក់​រូប្លិ​បាន​ធ្លាក់​ថ្លៃ ០,៣ភាគរយធៀប​នឹង​ប្រាក់​ដុល្លារ​មក​នៅ​ត្រឹម ៩៦,០១រូប្លិសម្រាប់១ ដុល្លារ។ មុននេះ ប្រាក់រូប្លិ៍បានឡើងដល់ ៩៦,៣៦៧៥រូប្លិ៍ក្នុង ១ដុល្លារ ហើយជាកម្រិតទាបបំផុតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ 

អ្នកវិនិយោគជាច្រើនយល់ឃើញថា​ ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីរុស្ស៊ី តម្រូវការរូបិយប័ណ្ណបរទេសកើនឡើង ដែលបង្កើនការប្រែប្រួលនៃទីផ្សាររូបិយប័ណ្ណ។

ទន្ទឹមនេះ តម្រូវការរូបិយប័ណ្ណបរទេសនឹងថយចុះ ដោយសារអ្នកនាំចូលអាចបាត់បង់ទំនុកចិត្តលើលទ្ធភាពលក់រូបិយបណ្ណក្នុងស្រុង ដើម្បីទទួលបានតម្លៃខ្ពស់៕