Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្យុះទីហ្វុងឡាន បោកបក់ដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច បណ្ដាលឲ្យលុបចោលជើងហោះហើរ និងកាត់ផ្ដាច់ថាមពល

Media LNN | Aug 15, 2023
ព្យុះទីហ្វុងឡាន បោកបក់ដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច បណ្ដាលឲ្យលុបចោលជើងហោះហើរ និងកាត់ផ្ដាច់ថាមពល
Clinic narith

 

 

 

(ជប៉ុន)៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បាននិយាយថា ជើងហោះហើរជាង៨០០ជើង ត្រូវបានលុបចោល និងលំនៅឋានរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះនេះ បោះពួយយឺតៗចូលដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យក្រុមអាជ្ញាធរចេញការព្រមានពីទឹកជំនន់និងបំណាក់ដី ។ 

ដោយរំកិលខ្លួនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុងឡាន (Lan) បានបោកបក់ដល់ដីគោក នៅភាគខាងត្បូងខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីភាគនីរតី ទីក្រុងតូក្យូ ។

ព្យុះទីហ្វុង ដែលបានកើតមានបន្ទាប់ពីព្យុះទីហ្វុងខានុន (Khanun ) អំឡុងរដូវឈប់សម្រាកអូប៊ុន( Obon) របស់ជប៉ុន បានវាយប្រហារពាសពេញភាគកណ្ដាលនិងខាងលិចរបស់លប្រទេសជប៉ុន ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏មានឥទ្ធិពល ។
PHOTOS | Chaos at Narita as Typhoon Faxai Leaves Thousands Stranded | JAPAN Forward

សារព័ត៌មាន NHK បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់លំនៅឋានជាង២១.០០០ ខ្នង នៅភាគកណ្ដាលខេត្ត មី អិ (Mie) និងផ្ទះសម្បែងរាប់ពាន់ខ្នងផ្សេងទៀត នៅជិតខេត្តនេះ រួមទាំងខេត្តអូសាកា(Osaka) ផងដែរ។  

ដោយរំពឹងទុកពីកម្រិតដ៏គ្រោះថ្នាក់នៃកម្លាំងខ្យល់ និងភ្លៀងធ្លាក់ មុនមួយថ្ងៃ ក្រុមប្រតិបត្តិកររថភ្លើងល្បឿនលឿន ក៏គ្រោងផ្អាកសេវាកម្មផងដែរនៅតំបន់ដែលរងផលប៉ះពាល់មួយនេះ ។ ប្រតិបត្តិករហាងលក់ទំនិញសេវាទាន់ចិត្ត 7-Eleven បានបិទសាខាងហាងជាង១០០ កន្លែង៕
Deadly typhoon hits western Japan, flooding major airport | CBC News