Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបម្រើផលប្រយោជន៍ប្រជាជន

Media LNN | Sep 01, 2023
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបម្រើផលប្រយោជន៍ប្រជាជន
Clinic narith

(កណ្ដាល)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ហើយខិតខិតខំធ្វើយ៉ាងស្វែងរក ការងារ ជូនដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅទូទាំងប្រទេស។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធំបំផុត​យកប្រជាពលរដ្ឋ​ក្នុងការបម្រើ និងបន្តធ្វើយ៉ាងណាជួយពង្រឹងសេដ្ឋកិច្ច តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យកាន់តែច្រើន លើកកម្ពស់សមធម៌សង្គម ដោយចែកផលលាភ​ដល់ដៃប្រជាជន​ប្រកបដោយចីរភាព និងនិរន្តរភាព។

ជាមួយគ្នានោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ បានអះអាងថា ដ៏រាប ណារាជរដ្ឋាភិបាល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​គឺនៅក្បែរ, ការពារ, និងបម្រើដល់​បងប្អូនប្រជាពលរដ្ឋជានិច្ច​ ដូច្នេះសូមបងប្អូនកម្មករ-កម្មការិនីទាំងអស់​គប្បី​បន្តធ្វើការជឿជាក់មកលើរាជរដ្ឋាភិបាល ​ដែលដឹកនាំដោយណបក្សប្រជាជនកម្ពុជាបន្តទៀត៕