Alynana Media Cambodia
Icon Collap
clinic narit

សូមប្រុងប្រយ័ត្ន! ទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយចំនួន៣ ត្រូវបានបើក

Admin Alynana | Sep 05, 2023
សូមប្រុងប្រយ័ត្ន! ទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយចំនួន៣ ត្រូវបានបើក
Clinic narith

កំពត៖ មកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព្រោះតែទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយបាន​កើនឡើង រហូតដល់កម្ពស់ជាង ១៤៩ម៉ែត្រ ទើបអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បន្តបើកបង្ហូរទឹកចេញ លើកទ្វារចំនួន៣ ដែលទ្វារនីមួយៗលើកក្នុងកម្រិត២ម៉ែត្រពីបាតទំនប់។

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បានបញ្ជាក់ថា មកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ​កម្ពស់ទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយ​បានកើនឡើង​ដល់​កម្រិត១៤៩,០២ម៉ែត្រ ខណៈដែលការហូរចូល​មានចំណុះ ៧៦៥,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះអ្នកបច្ចេកទេសបានបើកទ្វារទឹកចំនួន៣ក្នុងចំណោមទ្វារទាំង៥ ដោយទ្វារនីមួយៗ​លើក​កម្ពស់២ម៉ែត្រពីបាតទំនប់។ ទឹកដែលហូរចេញមានចំណុះ ៨១៧,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។

សូមរម្លឹកថា ​កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ​អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ​បាន​បើកបង្ហូរទឹកចេញ​ពីអាងទំនប់វារីអគ្គិសនីកំចាយដោយលើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រពីបាតទំនប់ព្រោះតែទឹកក្នុងអាងកើនដល់កម្ពស់ ១៤៧,៩៥ម៉ែត្រ ខណៈដែលទឹកហូរចូលអាងទំនប់មានចំណុះ ៧៥៨,៣០ម៉ែត្រត្រីគុណក្នុង១វិនាទី៕