Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកសិកម្ម៖ តម្លៃស្រូវបច្ចុប្បន្ន មិនទាន់​ដ​ល់​ពេល​ក្រ​សួង​កសិកម្ម ចេ​ញ​អន្ត​រា​គមន៍នោះទេ ខណៈកសិករនៅតែលក់ចំណេញ

Admin Alynana | Sep 08, 2023
ក្រសួងកសិកម្ម៖ តម្លៃស្រូវបច្ចុប្បន្ន មិនទាន់​ដ​ល់​ពេល​ក្រ​សួង​កសិកម្ម ចេ​ញ​អន្ត​រា​គមន៍នោះទេ ខណៈកសិករនៅតែលក់ចំណេញ
Clinic narith
ភ្នំពេញ ៖ ក្នុង​រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាកសិករ​ក្នុង​ខេត្ត​​បាត់ដំបង​បាន​នាំគ្នា​ជ្រួល​ច្របល់​រឿង​ស្រូវ​ធ្លាក់ចុះថ្លៃវិញយ៉ាង​គំហុក​ដោយមិនដឹងមូល​ហេតុ ដោយក្នុងមួយតោន​​​បានធ្លាក់ចុះវិញ​ពី​១៥ម៉ឺនរៀល​ទៅ​២០ម៉ឺន​រៀល ។ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និ​ងនេសាទ កញ្ញា​ អ៊ឹម រចនា ​បានបកស្រាយបំភ្លឺថា​តម្លៃធ្លាក់​ចុះវិញនេះ ដោយសារតែ​កសិករ​នៅប្រទេសជិត​ខាង​(វៀតណាម​និងថៃ​ ) ចាប់ផ្ដើម​ប្រមូលផល​ដែរ ។​

កញ្ញា​រចនា បាន​​ឱ្យដឹងថា កាលពីស្រូវ​ឡើងថ្លៃ ​ប្រជាកសិ​ករដល់រដូវ​ប្រ​មូ​លផ​ល​​បានលឿនចំ​ពេល​ដែ​ល​ប្រទេ​ស​វៀត​ណា​មមិ​ន​ទា​ន់​បានប្រមូលផល ហើយវៀតណាម​ជាប់កុងត្រាជាមួយ​បរទេស​ ទើ​បឈ្មួញ​វៀត​ណា​​ម​ចូល​មក​ទិញស្រូវពីកម្ពុជា និងធ្វើឱ្យស្រូវ​របស់កសិករ​យើង​ឡើងថ្លៃខ្ពស់ ។

កញ្ញា​បន្តថា បច្ចុប្បន្នតម្លៃស្រូវធ្លាក់ថ្លៃមកវិញ ដោយសារតែប្រ​ទេសវៀ​តណា​មដែ​ល​ធ្លា​ប់តែ​ម​កប្រ​មូ​ល​ទិ​ញ​ស្រូ​វ​ពី​យើង ដល់រដូវប្រមូលផលដែរទើបធ្វើឱ្យតម្រូវការពីកម្ពុជាថយចុះ។ ហើយនៅលើទីផ្សារ តម្លៃស្រូវ​ប្រែប្រួ​ល​អា​ស្រ័យ​​លើការផ្គត់ផ្គង់ និងតម្រូវការ។

កញ្ញា​បន្តទៀតថា តម្លៃស្រូវនៅកម្ពុជាបច្ចុប្បន្ន​ស្ថិតក្នុងចន្លោះ ១.១០០រៀលទៅ១.២០០រៀលក្នុងមួយ​គីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលក​សិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការ​លក់​ស្រូវចេ​ញ​ក្នុ​ង​ត​ម្លៃ​ជា​ង​ ១.០០០​រៀល​ក្នុ​ង​មួយ​គីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះ​បី​ជាមិ​ន​ចំ​ណេ​ញ​​ច្រើន​ដូចកាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ។​ កញ្ញាថា៖« តម្លៃស្រូវបច្ចុប្បន្ន មិនទាន់​ដ​ល់​ពេល​ក្រ​សួង​កសិកម្ម ចេ​ញ​អន្ត​រា​គមន៍នោះទេ ខណៈកសិករនៅតែលក់ចំណេញ មិនខាតនោះទេ» ។

ចំណែកលោក​ឃឹម ហ្វីណង់​ អភិបាលរងខេត្តសៀមរាប បានលើកឡើងក្នុង​សំណេរ​តាមបណ្ដាញ​សង្គម​របស់​ខ្លួន​ថា មួយរយៈនេះ ថ្លៃស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាស​កើត​ចេ​ញ​ពី​ប​ម្រែ​បម្រួល​នៃ​តម្រូវ​ការ​និង​ការផ្គត់ផ្គង់នៃទីផ្សារស្រូវអង្ករនៅក្នុងតំបន់។ តម្លៃនេះបានថយចុះបន្តិចមកវិញ ក្រោយ​​ប្រទេ​ស​ដទៃ​ចាប់​ផ្តើម​ប្រមូ​ល​ផលរបស់ខ្លួនដែរ តែនៅតែខ្ពស់ជាងរាល់ឆ្នាំ ហើយនៅតែផ្តល់​ប្រា​ក់​ចំ​ណេ​ញដ​​ល់​កសិករដដែល ដរា​ប​ណា​មិន​ធ្លាក់ក្រោម ១០០០រៀល/គីឡូ។

លោកបន្តថា ​​កសិ​ក​រគួរចាប់យកឱកាសនេះដោយការប្រុងប្រយត្ន័ ឱ្យទាន់ពេលវេលា និងមានភាពឆ្លាតវៃ​ប្រ​មើ​ល​មើ​លពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុនឱ្យហើយ តែក៏មិន​គួ​រ​នាំ​គ្នា​ប​​ង្កើន​​ផលិ​​តក​​ម្មដោ​យមិ​នមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ធ្វើផែនការគិតទុកជាមុនសិន និងស​ង្កេ​ត​ពី​និ​ន្នា​កា​រប្រែ​ប្រួល​នៃ​ទីផ្សារ រហូតធ្វើឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការក្នុងទីផ្សារ និងប្រែក្លាយ​ឱកា​សទៅ​ជា​ហា​និ​ភ័យ និង​បញ្ហា​ប្រ​ឈមវិញនោះដែរ ៕