Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្រ្តីក្រសួងកសិកម្ម បង្ហាញតម្លៃស្រូវនៅលើទីផ្សារ ខណៈលោកបង្ហើបថា ស្រូវ២ប្រភេទនេះ នឹងមានការគាំទ្រខ្ពស់

Media LNN | Sep 11, 2023
រដ្ឋមន្រ្តីក្រសួងកសិកម្ម បង្ហាញតម្លៃស្រូវនៅលើទីផ្សារ ខណៈលោកបង្ហើបថា ស្រូវ២ប្រភេទនេះ នឹងមានការគាំទ្រខ្ពស់
Clinic narith

យោងតាមទិន្នន័យបង្ហាញរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៨ខែ កញ្ញា ឆ្នាំ ២០២៣ បានឱ្យឃើញថា តម្លៃស្រូវសើមនៅលើទីផ្សារនៅពេលនេះមានតម្លៃចាប់ពី ១,០៥០ រៀលដល់ ១,២០០រៀលក្នុងមួយគីឡូ សម្រាប់ប្រភេទស្រូវ សែនក្រអូប និងតម្លៃស្រូបអូអឹម(OM) ១,០៥០រៀលដល់ ១,១៧០រៀលក្នុងមួយគីឡូ ចំពោះស្រូវប្រភេទអ៊ីអ៊ែ (IR)​ មានតម្លៃ ១,១៧០ រៀលក្នុងមួយគីឡូ និងសម្រាប់ប្រភេទស្រូវស្រងែ មានតម្លៃចាប់ពី ១,០៨០ រៀលដល់ ១,១២០ រៀលក្នុងមួយគីឡូក្រាម។
376692624 679232360896444 5756911115734572832 N

ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងចំណោមប្រភេទស្រូវទាំង ៤ប្រភេទខាងលើ ស្រូវពូជសែនក្រអូប និងផ្ការំដួលគឺជាប្រភេទស្រូវដែលនឹងទទួលបានការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធក្នុងចំណោមពូជស្រូវដទៃផ្សេងទៀត។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យប្រជាកសិករនិងអ្នកទិញដែលជាម្ចាស់រោងម៉ាស៊ីនស្រូវត្រូវធ្វើការជាមួយគ្នានិងត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធសែនក្រអូបនិងផ្ការំដួលនេះឱ្យបានច្រើន និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ៕
About Rice - SRP