Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ បំណុល​អាមេរិកឡើងដល់​ ៣៣ ពាន់​ពាន់​លានដុល្លារ​ជា​លើក​ដំបូង

Admin Alynana | Sep 20, 2023
ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ បំណុល​អាមេរិកឡើងដល់​ ៣៣ ពាន់​ពាន់​លានដុល្លារ​ជា​លើក​ដំបូង
Clinic narith

ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ បំណុល​អាមេរិក​បាន​ឡើងដល់​កម្រិត ៣៣ ពាន់​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង ខណៈ​ពលរដ្ឋអាមេរិក​ម្នាក់ៗ​ជំពាក់គេរហូតដល់​ ៩៧,០០០ ដុល្លារ ។
យោងតាមតួលេខរបស់រតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា បំណុលរបស់ប្រទេសនេះបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ចំពេលមានការពិភាក្សាអំពីថវិកានៅក្នុងសភា ហើយបើសិនជាគ្មាននិន្នាការទប់ស្កាត់ទេនោះ បំណុលអាចកើនឡើងដល់ ៣៤ ពាន់ពាន់លានដុល្លារនៅចុងឆ្នាំនេះ ។

នៅក្នុងខែមករា បំណុលអាមេរិក​ គឺមានជាង ៣១.៤ ពាន់ពាន់លានដុល្លារ ខណៈកាលពីខែ​មិថុនា បំណុលអាមេរិកមានត្រឹមតែ​ ៣២ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ ។ ​

 

បញ្ហាបំណុលនេះ ធ្លាប់ត្រូវបានចរចាជោគជ័យម្តងរួចមកហើយនៅក្នុងសភា ហើយលោកប្រធានាធិបតី Joe Biden ក៏បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបង្កើនដែនកំណត់បំណុល និងការពារប្រទេសពីការខកខានបង់បំណុលកាលពីខែមិថុនា ៕