(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។
ក្នុងនោះ កម្ចីដែលបានផ្តល់ទៅក្នុងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនមានចំនួនជាង ៦,៩ពាន់លានដុល្លារ សម្រាប់វិស័យអចលនទ្រព្យមានចំនួនជាង ៤,៧ពាន់លានដុល្លារ ខណៈសំណង់មានចំនួនជាង ៤,៤ពាន់លានដុល្លារអាមេរិក៕