Alynana Media Cambodia
Icon Collap
clinic narit

គិតត្រឹមរយៈពេល៩ ខែនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាអនុម័តគម្រោងវិនិយោគជិត ៤ ប៊ីលាន$ ខណៈប្រទេសនេះបោះទុនច្រើនជាងគេ

Media LNN | Oct 25, 2023
គិតត្រឹមរយៈពេល៩ ខែនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាអនុម័តគម្រោងវិនិយោគជិត ៤ ប៊ីលាន$ ខណៈប្រទេសនេះបោះទុនច្រើនជាងគេ
Clinic narith

គិតត្រឹមរយៈពេល៩ ខែនៅក្នុងឆ្នាំ២០២៣នេះ ក្រុមព្រឹក្សាភិវឌ្ឍកម្ពុជាបាន អនុម័តគម្រោងវិនិយោគដែលមានទុនវិនិយោគប្រមាណជិត៤ ប៊ីលានដុល្លារ ហើយនៅក្នុងនោះទុនវិនិយោគរបស់ប្រទេសចិនមានប្រមាណ ៧៦ភាគរយផង។ នេះបើយោងតាមការលើឡើងរស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
395787093 729928852498717 2203818903140505908 N

ការលើកឡើងរបស់ឯកឧត្តមធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូលសមាគមសភាពពាណិជ្ជកម្មចិន ដឹកនាំដោយលោក  Lin Shiqiang ប្រធានសមាគមចិន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយក្នុងជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ គឺដើម្បីស្ដាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែរលម្អបរិស្ថានវិនិយោគនៅកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអគ្គលេខាធិការបានលើកឡើងថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរដែលយើងកំពុងចង់បានខ្លាំងបំផុតនោះគឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការ វិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សហកម្មកែច្នៃ ចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញជាដើម៕
395793002 729940965830839 4289450317345926438 N395793008 729940905830845 1583157455916361010 N