Alynana Media Cambodia
Icon Collap
clinic narit

ថៃនឹងលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ប្រទេសធំៗ២ នៅលើពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរ

Media LNN | Nov 02, 2023
ថៃនឹងលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ប្រទេសធំៗ២ នៅលើពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរ
Clinic narith

ប្រទេសថៃនឹងលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ប្រទេសធំៗ២ នៅលើពិភពលោកគឺប្រទេសឥណ្ឌា និងតៃវ៉ាន់ ចាប់ពីខែវិច្ឆិកានេះដល់ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

ប្រភពដដែលបានបនិតឱ្យដឹងទៀតថា ចាប់ពីខែមករា ដល់ថ្ងៃខែតុលា ឆ្នាំ២០២៣ នេះ ប្រទេសថៃអាចទាក់ទាញភ្ញៀវទេសចរណ៍បានជិត ២២លាននាក់ ដែលបង្កើតបានប្រាក់ចំណូលរហូតដល់ទៅ ២៥,៦៧ ពាន់លានដុល្លារឯណោះ។

អ្នក​នាំ​ពាក្យ Chai Wacharonke បាន​និយាយ​ថា ការ​មក​ដល់​ភ្ញៀវទេសចរណមកពី​ប្រទេស​ឥណ្ឌា និង​តៃវ៉ាន់​អាច​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​បាន​រយៈពេល ៣០ ថ្ងៃ​ ហើយឥណ្ឌាគឺជាទីផ្សារប្រភពទេសចរណ៍ធំជាងគេទី៤ របស់ប្រទេសថៃ រហូតមកដល់ពេលនេះ។
16

ជាមួយគ្នានោះដែរ កាលពីកន្លងទៅរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏ធ្លាប់បានប្រកាសលើកលែងទិដ្ឋាការបណ្ដោះអាសន្នដល់ អ្នកដំណើរចិន និង កាហ្សាក់ស្ថាន ដែលនឹងមកលេងប្រទេសរបស់ខ្លួន។ វិធានការនេះត្រូវបានធ្វើឡើងដើម្បីជួយស្ដារសេដ្ឋកិច្ចជាតិឱ្យស្ទំងើបឡើងវិញលឿន និងការពារប្រទេសពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

វិធានការមួយនេះក៏ជាផ្នែកមួយនៃគោលដៅរបស់រដ្ឋាភិបាលថៃក្នុងការបង្កើនប្រាក់ចំណូលទេសចរណ៍ដល់កម្រិតមួយដែលមានគោលដៅចំនួន ៣.១ពាន់ពាន់លានបាត (ជាង ៨៤ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។ គិតមកទល់ពេលនេះប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១៩.៥លាននាក់ ហើយនឹងត្រូវបានគេរំពឹងថាដល់ចុងឆ្នាំនឹងមានចំនួនភ្ញៀវអន្តរជាតិសរុប ២៨លាននាក់៕
Thai tourist arrivals hit 9M in the first quarter | ABS-CBN News