Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​ ទាមទារ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​ទម្លាកគ្រាប់បែក​លើ​តំបន់​ហ្កាហ្សា

Admin Alynana | Nov 06, 2023
មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​ ទាមទារ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​ទម្លាកគ្រាប់បែក​លើ​តំបន់​ហ្កាហ្សា
Clinic narith

មនុស្ស​រាប់​ពាន់​នាក់​ដែល​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីន​ កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើរ​ហែក្បួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់ ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស រដ្ឋធានី​អាតែន ប្រទេស​ក្រិក ទីក្រុង Adana ប្រទេស​តួកគី ​រដ្ឋធានី​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល និង​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី ដើម្បី​ទាមទារ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កាហ្សា។

នៅ​សហរដ្ឋ​អាមេរិក ពួកគេ​ជាច្រើន​នាក់ ដែល​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​វ័យ​ក្មេង​បាន​ដើរ​តាម​ដងវិថីនានា ដោយ​មាន​កាន់​ទង់ជាតិ​ប៉ាឡេស្ទីន និង​បដា​នានា​ដែល​ខ្លះ​បាន​សរសេរ​ថា «យើង​ចងចាំ​ខែ​វិច្ឆិកា» ដោយ​រិះគន់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ហើយ​ខ្លះ​ទៀត​ថា សង្គ្រាម​នេះ​នឹង​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២៤។ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ឯណោះ​វិញ ក្រុម​បាតុករ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​នៅ​តំបន់​ហ្កាហ្សា។ ហើយ​នៅ​កណ្តាល​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​វិញ ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ដើរ​ហែក្បួន​ពាសពេញ​ដងផ្លូវ​នានា​ក្នុង​ក្រុងផងដែរ៕