(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅនេះបានចេញសេចក្ដីប្រកាសស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
-មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
-តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
-នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕