Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៣ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣នេះ

Media LNN | Jan 23, 2024
កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៣ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣នេះ
Clinic narith

កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៣ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។
តើកត្តាអ្វីខ្លះធ្វើឲ្យអ្នកជំនាញរំពឹងថា វិស័យកាត់ដេរនិងវាយនភណ្ឌឆ្នាំ២០២២ នឹងបន្ដកើនឡើងថែមទៀត? — Cambonomist

យោង​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួងមាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៣០ ៣៦៦ កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ច្រើន​ជាង​គេ គឺ​មាន​ចំនួន ១៤ ៩៤៧ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៤ ៥៧៨ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ១០ ៨៤១ កន្លែង។ ក្នុង​នោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៦ ៦០០ កន្លែង ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ៥ ០៨៥ កន្លែង។ ខេត្ត​ក្រចេះ មាន ៥ ០៩៧ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម ១ ០០០ កន្លែង និង​កសិកម្ម ៤ ០៩៧ កន្លែង។ ខេត្ត​កំពង់ឆ្នាំង មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ចំនួន ៤ ១៣៨ កន្លែង។ រាជធានី​ភ្នំពេញ មាន ២ ៦៨៣ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន ៩៨៨ កន្លែង និង​ផ្នែក​សេវាកម្ម​ចំនួន ១ ៦៩៥ កន្លែង។ ខេត្ត​កំពង់ចាម មាន ១ ៥៧៧ កន្លែង ក្នុង​នោះ​មាន​ឧស្សាហកម្ម​ចំនួន ១ ៣៩៨ កន្លែង និង​សេវាកម្ម ១៧៩ កន្លែង។ ខេត្ត​ពោធិ៍សាត់ មាន ១ ១៨៨ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ១០២ កន្លែង និង​សេវាកម្ម​ចំនួន ១ ០៨៦ កន្លែង។ ខេត្ត​ស្វាយរៀង មាន​ចំនួន ៩៣៣ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៨៧២ កន្លែង និង​សេវាកម្ម​ចំនួន ៦១ កន្លែង។ ខេត្ត​កោះកុង មាន ៦៧៧ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៥៩៩ កន្លែង សេវាកម្ម​ចំនួន ៧៨ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន ៥៥៨ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៧៩ កន្លែង សេវាកម្ម​ចំនួន ៤៧៣ កន្លែង និង​កសិកម្ម ៦ កន្លែង និង​ខេត្ត​ផ្សេងៗ មាន ១ ៨៣០ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​មាន ៦៨៦ កន្លែង សេវាកម្ម ១ ០០៦ កន្លែង និង​កសិកម្ម ១៣៨ កន្លែង។
218083672_4653877081310867_5686600008075288468_n-1024x542-2

ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា កម្លាំង​ពលកម្ម​ជាង ៣ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅ​តាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​មាន​ចំនួន ១២ ៩៣៩ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ១០ ៧៦៩ កន្លែង អ្នក​ដុសខាត់​លោហៈ អ្នក​ក្រឡឹង​កង់ អ្នក​សំលៀង​ឧបករណ៍ ១ ០០០ កន្លែង អ្នក​បញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង ៥០១ កន្លែង កម្មករ​ក្នុង​ផលិតកម្ម ៤៣៦ កន្លែង នាយក​គ្រប់គ្រង​អាជីវកម្ម​លក់រាយ និង​លក់ដុំ ១៥៥ កន្លែង អ្នកបម្រើ ១៥១ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ១ ២៨៨ កន្លែង អ្នកបច្ចេកទេស​ខាង​វិស្វកម្ម​អគ្គិសនី ១២៨ កន្លែង វិជ្ជាជីវៈ​ខាង​ការ​ផ្សព្វផ្សាយ និង​ទីផ្សារ ១០៦ កន្លែង និង​មុខរបរ​ផ្សេងៗ ២ ៨៩៣ កន្លែង៕
1641376370-1024x682-2421076394_818132996783616_5774635813972741994_n421205809_818133013450281_1822270630748477161_n