Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់

Media LNN | Feb 14, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបន្តផ្ដល់សារៈសំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបន្តជ្រោងទង់កាន់តែខ្ពស់ ក្នុងការកែទម្រង់នេះ រួមទាំង​ដើរ​តាម​អភិក្រមទាំងប្រាំ​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងគណនេយ្យភាព សមិទ្ធកម្ម នៅក្នុងការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងការលើកតម្កើងវប្បធម៌គុណាធិបតេយ្យ គឺជាការ ចាំបាច់បំផុត​ក្នុងការផ្តល់ឱកាស និងលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិស្របតាមគុណវុឌ្ឍ បទពិសោធន៍សមត្ថភាព ឆន្ទៈ​ និងវិន័យក្នុងការបំពេញការងារ ខណៈគោលការណ៍​ត្រូវអនុវត្តមិនត្រឹមតែក្នុងក្រប ខណ្ឌពិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវប្រែក្លាយទៅជាគោលការណ៍ អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹង​អភិបាលកិច្ច និងសមត្ថភាព ស្ថាប័ននៅក្នុងគ្រប់កម្រិតផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តជ្រោងទង់កាន់តែ ខ្ពស់នៅស្មារតីនៃការកែទម្រង់ ​និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការបំពេញការងាររបស់ខ្លួនដែល​ជាស្មារតីបុរេ​សកម្ម​ភ្ញាក់រលឹក​ និងម៉ឺងម៉ាត់ក្នុងការទម្រង់មុតស្រួចស៊ីជម្រៅ ​និងគ្រប់ជ្រុងជ្រោយ ពោល​គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាលបាល និងវះកាត់»។

យ៉ាងណាក៏ដោយសម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បីឲ្យការកែទម្រង់នេះ​ទទួលបានជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់​ចំនួនបួនផងដែរ ​ដោយក្នុងនោះ ទី១.ត្រូវមានចក្ខុវិស័យ​ ច្បាស់លាស់.ទី២.ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣.ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤.ត្រូវតែមានការ លះបង់ជាដើម៕