Alynana Media Cambodia
Icon Collap
clinic narit

ប្រទះឃើញវត្តមានកូនផ្សោតថ្មី១ក្បាល នៅក្នុងព្រែកត្នោត ខេត្តកំពត

Media LNN | May 31, 2024
ប្រទះឃើញវត្តមានកូនផ្សោតថ្មី១ក្បាល នៅក្នុងព្រែកត្នោត ខេត្តកំពត
Clinic narith

(កំពត)៖ កូនសត្វផ្សោតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត ដែលជាកន្លែងមន្ត្រីរដ្ឋបាលជលផល ចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ វាជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំ គឺជាពូជសត្វផ្សោតឃ្លៀច ដែលនេះជាមានព័ត៌មានដ៏រំភើបមួយផងដែរ ។

យោងតាមការចេញផ្សាយរបស់រដ្ឋបាលជលផល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះ ចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញ នៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើន​ដែលបានឃើញ​ ក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមក យ៉ាងសកម្មនោះទេ ។

ប្រភពបានបន្តថា នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាមេ) ក៏នៅជាមួយក្រុមនេះផងដែរ ហើយកូនផ្សោតនេះ មានលក្ខណៈរូបរាងទាំងអស់​របស់​កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ ត្រូវបានចងក្រងជាឯកសារកាលពី​អតីតកាល (វាពិតជាកម្រណាស់) ​មិនគិតថានេះជារឿងហ្នឹងទេ ហើយកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វី ដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរ ។

ចំពោះករណីទាំង២នោះ រួមមានទី១. ការចិញ្ចឹមកូនជំនួស (alloparenting) ពេលដែលការមើល​ថែរក្សា ត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាមេ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុន ​នៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រ​ក៏ដោយ និងទី២. អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ ចំណុចនេះត្រូវបានចងក្រង​ជាឯកសារជាច្រើនដង រវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗ​ពាក់ព័ន្ធនឹងក្រុម​សត្វផ្សោត​ឃ្លៀចឈ្មោល​ព្យាយាមបំបែកមេនិងកូនចេញពីគ្នា ។

រដ្ឋបាលជលផល បានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់ច្បាស់ថា ករណីមួយណាជា​ការពិតនោះទេ ប៉ុន្តែកំពុងបន្តតាមដាន​ ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយ​សនិដ្ឋានថា វាត្រូវបានមេជាអ្នកបំបៅ ហើយអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធ តាមរយៈលេខសម្គាល់រូបថត ​ទោះបីជាមិនអាចកំណត់ភេទ ​ក្រៅពីការប្រស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ ​សន្មត់ថា ជាញី និងជាមេ) នឹងកំពុងតាមដាន​សត្វផ្សោតទាំងនេះម្ដងទៀត ៕