Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្តាលវៀតណាម ច្រានចោលពាក្យចចាមអារ៉ាម អំពីកង្វះការផ្គត់ផ្គង់មាស

Media LNN | Jun 10, 2024
ធនាគារកណ្តាលវៀតណាម ច្រានចោលពាក្យចចាមអារ៉ាម អំពីកង្វះការផ្គត់ផ្គង់មាស
Clinic narith

(ហាណូយ)៖ ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលរបស់ប្រទេសវៀណាម បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ការផ្គត់ផ្គង់មាសសម្រាប់តម្រូវការ ស្របច្បាប់មានគ្រប់គ្រាន់ ហើយពាក្យចចាមអារ៉ាមអំពីកង្វះខាតមាសគឺមិនពិតទេ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយធនាគារកណ្តាលវៀតណាមថា ធនាគារកណ្តាលមានធនធាន និងការប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយគម្លាតរវាងអត្រាការប្រាក់ក្នុងស្រុក និងអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា មានពាក្យចចាមអារ៉ាមមិនពិតដែលថា អាជ្ញាធរមិនមានមាសគ្រប់គ្រាន់សម្រាប់លក់ ហើយអ្នកខ្លះកំពុងជួលអ្នកផ្សេងទៀត ឱ្យតម្រង់ជួរនៅហាងមាសក្នុងគោលបំណងទិញ មានក្នុងបរិមាណច្រើនដើម្បីជំរុញតម្លៃ។

តម្លៃដុំមាសរបស់វៀតណាមឥឡូវនេះស្ថិតនៅកម្រិតទាបក្នុងរយៈពេល ៤ខែគឺ ៧៦,៩៨លានដុង (៣ ០២៧,៨៥ដុល្លារ) ក្នុងមួយតម្លឹង (tael) ខ្ពស់ជាងតម្លៃមាសពិភពលោក ៥,៥% ធៀបនឹង ២៣% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ មាសមួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។

ធនាគារកណ្តាលវៀតណាម កំពុងសម្របសម្រួលជាមួយនគរបាល ដើម្បីកំណត់អត្តសញ្ញាណ និងដាក់ទោសអ្នកដែលបំប៉ោងតម្លៃលើទីផ្សារ ដើម្បីកេងចំណេញតម្លៃ។ ធនាគារកណ្តាលណែនាំសាធារណជន ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការចាញ់បោកអ្នកដែលមានចេតនាមិនល្អ។ នេះបើយោងតាមកាសែត VN Express៕