Alynana Media Cambodia
Icon Collap
clinic narit

នាឡិកាកម្ពស់ ៣៥ម៉ែត្រ លេចរូបរាងនៅកំពតហើយ! ពិសេស​គឺ​រចនាជាលេខខ្មែរ និងមានពាក្យ «អរគុណសន្តិភាព»

Media LNN | Aug 29, 2024
នាឡិកាកម្ពស់ ៣៥ម៉ែត្រ លេចរូបរាងនៅកំពតហើយ! ពិសេស​គឺ​រចនាជាលេខខ្មែរ និងមានពាក្យ «អរគុណសន្តិភាព»
Clinic narith

(កំពត)៖ សមិទ្ធផលទេសចរណ៍ថ្មីឯកមួយទៀតហើយ បានលេចត្រដែតឡើងនៅខេត្តកំពត បន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹក គឺ​នាឡិកាខ្នាតធំ​កម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺលេខនាឡិកា រចនាជាលេខខ្មែរ និងមានពាក្យ «អរគុណសន្តិភាព» នៅខាងក្រោមមុខនាឡិកា។

 

នាឡិកាដ៏ខ្ពស់បំផុតនេះ នឹងត្រូវបានដំឡើងរួចរាល់នៅថ្ងៃទី២៩ ខែសីហានេះ ក្រោមការត្រួតពិនិត្យដោយផ្ទាល់​របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ សំណង់នាឡិកានេះ នឹងធ្វើឱ្យខេត្តកំពត​ កាន់តែមានភាពទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្ត ជាពិសេស​ក្នុងរដូវភ្ជុំបិណ្ឌ បុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះ។

 

សូមជម្រាប​ថា ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្ដមបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងជាវស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕