Alynana Media Cambodia
Icon Collap
clinic narit

លោកស្រី Aung San Suu Kyi ត្រូវ​បាន​រង​ការចោទប្រកាន់​ ពី​បទ​ព្រហ្មទណ្ឌ​ថ្មី​មួយ​ទៀតកាលពីថ្ងៃច័ន្ទនេះ

Admin Alynana | Apr 13, 2021
លោកស្រី Aung San Suu Kyi ត្រូវ​បាន​រង​ការចោទប្រកាន់​ ពី​បទ​ព្រហ្មទណ្ឌ​ថ្មី​មួយ​ទៀតកាលពីថ្ងៃច័ន្ទនេះ
Clinic narith

​មី​យ៉ាន់​ម៉ា៖ មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ របស់​សហភាព​មី​យ៉ាន់​ម៉ា លោកស្រី Aung San Suu Kyi ត្រូវ​បាន​រង​ការចោទប្រកាន់​ ពី​បទ​ព្រហ្មទណ្ឌ​ថ្មី​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ទី១២ ខែ​មេសា​ ស្រប​ពេល​ដែល​ការ​បង្ក្រាប​ដ៏​ចាស់ដៃ​របស់​រដ្ឋាភិបាល​យោធា​ ទៅលើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ​នៅតែ​បន្ត​។​

​ម្ចាស់​ជ័យលាភី​ណូបែល វ័យ ៧៥​ឆ្នាំ​រូប​នេះ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​ទេ ចាប់​តាំង​ពី​ត្រូវ​បាន​ឃុំខ្លួន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី១ ខែ​កុម្ភៈ ​នៅ​ពេល​ដែល​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី និង​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​។​ ក្រុម​ឧ​ត្ត​ម​សេនីយ៍​បាន​ប្រើ​វិធី​កាន់តែ​ឃោរឃៅ ព្យាយាម​បញ្ឈប់​ចលនា​បាតុកម្ម​ដែល​កំពុង​កើន​ឡើង​ ប្រឆាំង​នឹង​របប​របស់​ពួកគេ ខណៈ​លោកស្រី Aung San Suu Kyi ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ដែល​អាច​នឹង​ត្រូវ​បាន​រារាំង​មិន​ឲ្យ​កាន់​អំណាច​អស់​មួយ​ជីវិត​។​

​មេធាវី​លោក Min Min Soe បាន​ប្រាប់​សារព័ត៌មាន AFP បន្ទាប់ពី​ការ​កាត់ក្ដី​របស់​តុលាការ​នៅ​រដ្ឋធានី​ណៃ​ពិដោ ជា​កន្លែង​ដែល​លោកស្រី​ Suu Kyi បាន​បង្ហាញ​ខ្លួន​តាម​វីដេអូ​ថា​ “​លោកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ម្ដង​ទៀត​ក្រោម​មាត្រា ២៥ នៃ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​”។ ​លោក​ស្រី​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ចំនួន ៦​ករណី រួម​ទាំង​ការ​ចោទ​ប្រកាន់ ៥​ករណី​នៅ​ទីក្រុង​ណៃ​ពី​ដោ​ និង​ ១ករណី​នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន​៕