Alynana Media Cambodia
Icon Collap
clinic narit

លោក Blinken ចូលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ចំពេលស្ថានការណ៍នៅ អាស៊ី កំពុងតានតឹង

Media LNN | Apr 11, 2023
លោក Blinken ចូលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ចំពេលស្ថានការណ៍នៅ អាស៊ី កំពុងតានតឹង
Clinic narith

លោក Blinken នឹងចូលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ខណៈពេលលោកធ្វើដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G7 នាចុងសប្តាហ៍នេះ នៅរមណីយដ្ឋានភ្នំ Karuizawa របស់ប្រទេសជប៉ុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសលោក Blinken នឹងពិភាក្សាអំពីចក្ខុវិស័យរួមនៃទំនាក់ទំនង វិបុលភាព និងសន្តិភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិក មានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាម រួមទាំងវិស័យការពារជាតិផងដែរ ដោយប្រទេសទាំងពីរបានឈានដល់ការផ្សះផ្សាគ្នា ថ្វីបើធ្លាប់មានសង្គ្រាមដ៏ជូរចត់ក៏ដោយ។ ទន្ទឹមនេះ វៀតណាម ក៏មានភាពតានតឹងយូរអង្វែងជាមួយចិនផងដែរ។

គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Blinken ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេស៕