Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរវៀតណាម ចាប់ខ្លួនជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើសាលាឃុំខេត្តDak Lak

Media LNN | Jun 17, 2023
អាជ្ញាធរវៀតណាម ចាប់ខ្លួនជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើសាលាឃុំខេត្តDak Lak
Clinic narith

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងកាលពីថ្ងៃសុក្រទី ១៦ ខែមិថុនាថា ជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏សាហាវទៅលើសាលាឃុំចំនួនពីរនៅក្នុងខេត្តដាកឡាក់ (Dak Lak) ត្រូវបានចាប់ខ្លួន រួមទាំងមេក្លោងជាច្រើននាក់ផងដែរ។image-816-13

តំណាងក្រសួងសន្តិសុខសាធារណៈវៀតណាម បានអះអាងថា ជនសង្ស័យភាគច្រើនជាយុវជននៃជនជាតិភាគតិចនៅក្នុងខេត្តសេនត្រល់ ហាយលែន (Central Highlands)។ អ្នកតំណាងរូបនេះបានបន្ថែមថា ជនសង្ស័យបានសារភាពថា ពួកគេត្រូវបានគេញុះញង់ និងបង្ខិតបង្ខំឱ្យធ្វើរឿងទាំងនេះ ដើម្បីជាថ្នូរនឹងការបានទៅរស់នៅក្រៅប្រទេស។មេខ្លោងម្នាក់នៃការវាយប្រហារនេះ ឈ្មោះ វ៉ាយ ថូអេយ៉ុន (Y Tho Ayun) អាយុ ៣៥ឆ្នាំ ត្រូវបានគេហៅក្រៅថា Ama Kzruh បានប្រាប់អាជ្ញាធរថា លោកបានញុះញង់អ្នកភូមិនៅខេត្ត ដាកឡាក់ ឱ្យវាយប្រហារដោយកាំភ្លើងលើសាលាឃុំនៅឃុំអៀគរ (Ea Ktur) និងឃុំអៀទៀវ (Ea Tieu)

image-737-20ការ​វាយ​ប្រហារ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រហែល ១២ និង៣៥​នាទី​ព្រឹក នៅ​ពេល​ដែល​ជន​សង្ស័យ​ប្រដាប់​អាវុធ ១០ នាក់​បាន​ចូល​ទៅ​កាន់​សាលាឃុំអៀទៀវ។ ក្នុងគ្រានោះ មនុស្សប្រដាប់អាវុធចំនួន៣០នាក់ផ្សេងទៀតបានវាយប្រហារសាលាឃុំអៀគរ ។ ពួក​គេ​បាន​គំរាម​អ្នក​បើក​ឡាន​ដឹក​ដី និង​បង្ខំ​ឱ្យ​អ្នកបើកឡានរូបនោះបិទ​ផ្លូវ

sbm-FXtQCHjhYS6P0BjES2XnE-7 បន្ទាប់មក ពួកគេបានគប់ដបសាំងចូលទៅក្នុងឡាន រួចហើយចូលទៅក្នុងការិយាល័យ ហើយបានដុតបំផ្លាញឯកសារ និងឡាន ១ ចោល។គួរឱ្យសង្វេគ មន្ត្រី​ប៉ូលិស​បួន​នាក់ មន្ត្រី​សាលាឃុំ​ពីរ​នាក់ និង​ជន​ស៊ីវិល​បី​នាក់​ត្រូវ​បាន​សម្លាប់នៅក្នុងការវាយប្រហារនេះ។ ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសនេះបានអះអាងថា ខ្លួននឹងដាក់ពង្រាយវិធានការចាំបាច់ទាំងអស់ ដើម្បីវែកមុខជនសង្ស័យផ្សេងទៀតនៅក្នុងការវាយប្រហារដ៏ឃោរឃៅនេះsbm-CHNc-QwE1hdCHHeLYG9Eo-9