Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទ័ព អ៊ុយក្រែន កំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនៅតំបន់ Donbas

Admin Alynana | May 15, 2022
ទ័ព អ៊ុយក្រែន កំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនៅតំបន់ Donbas
Clinic narith

Donbas៖ កងកម្លាំងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងតំបន់ Donbas ភាគខាងកើត ខណៈដែលរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួន។
Donbas

នៅក្នុងវីដេអូ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃសៅរ៍ ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskyy បាន​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​តំបន់​នៅ​តែ​ធ្ងន់ធ្ងរ។ យោធា​រុស្ស៊ី​នៅ​តែ​ព្យាយាម​បង្ហាញ​ពី​ការ​ទទួល​ជ័យជម្នះ​មួយ​ចំនួន ​នៅ​ថ្ងៃទី ៨០ នៃការ​ឈ្លាន​ពាន​។

លោក Zelenskyy បាន​បន្ថែម​ថា ខ្សែការពាររបស់អ៊ុយក្រែន​ នឹង​នាំ​មក​នូវ​រឿង​ដដែលៗ​ ដែល​កំពុង​កើតឡើង​នៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Kharkiv ។ លោក​បាន​និយាយ​មុន​នេះ​ថា កងកម្លាំង​អ៊ុយក្រែន ​ក៏​បាន​ដណ្ដើម​យក​មកវិញ​នូវ​ការ​តាំង​ទីលំនៅ​ក្នុង​តំបន់។
AP22090624136547-1536x1024

ទន្ទឹម​នោះ ​ក្រសួងការពារជាតិ​រុស្ស៊ី​ បាន​និយាយ​កាលពីថ្ងៃសៅរ៍ដែរថា កងកម្លាំង​របស់​ខ្លួន​ បាន​ធ្វើការ​វាយប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​ទីតាំង​រឹងមាំ​របស់​អ៊ុយក្រែនចំនួន ២៨ និង​ឃ្លាំង​រំសេវ​ចំនួន​ពីរ​ នៅ​តំបន់​ភាគ​ខាងកើត​នៃ​ទីក្រុង Luhansk ។
Ukraina-Rosja-Donbas-wojna-armia-Wolodymyr-Zelenski-separatysci-1536x1024

ក្រសួង​ក៏បាន​បន្ថែម​ទៀត​ថា ទាហាន​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​ចំនួន ៦គ្រឿង នៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Kharkiv និង​នៅ​ជិត​កោះ Snake នៃ​ឆ្នេរ​សមុទ្រ Odesa ភាគ​ខាង​ត្បូង៕