Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន​ចិន​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព (Feasibilty Study) ​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​

Admin Alynana | Apr 23, 2022
ក្រុមហ៊ុន​ចិន​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព (Feasibilty Study) ​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​
Clinic narith

ភ្នំពេញ​: ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ខណ​:​ដែល​ការងារ​សាងសង់​ព្រលានយន្តហោះ​តេ​ជោ​ក្រុង​តាខ្មៅ​មាន​ល្បឿន​ទៅមុខ​។​

​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC) តំណាងឱ្យ​ក្រុមហ៊ុន​CCCC Transportation Consultants Co., Ltd តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​នៅ​ថ្ងៃទី​២២​ខែមេសា បានបង្ហាញ​លទ្ធផល​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព (Feasibilty Study) ​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​យោងតាម​បណ្តាញ​សង្គម​របស់​ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ បាសាក់​នេះ នឹងធ្វើ​ឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុ​ជាមាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

​លោក ស៊ុន ចាន់ថុល បានកត់សម្គាល់​ផងដែរ​ថា គម្រោង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ភ័ស្តុភា​រកម្ម ក៏ដូចជា​ធ្វើឱ្យ​ប្រសើរឡើង​បណ្តាញ​ផ្លូវទឹក​របស់​កម្ពុជា​ឱ្យមាន​ការតភ្ជាប់​ដោយ​រលូន និង​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ ជួយ​ជំរុញឱ្យមាន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ច្រើនជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ផងដែរ​។

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជា​សម្បូរ​ទៅដោយ​បណ្ដាញ​ផ្លូវ​ទឹកទន្លេ ដែល​រួមមាន​៖ ទន្លេមេគង្គ បឹង​ទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជា​មិនទាន់បាន​ទាញយក​សក្ដានុពល​ដ៏​ធំធេង​នៃ​ធនធានធម្មជាតិ​ទាំងអស់នោះ​មកប្រើប្រាស់​ឱ្យបាន​ក្នុង​កម្រិត​អតិបរមា​នៅឡើយ​នោះទេ​៕​