Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​២៥នាក់ទៀតនៅកម្ពុជាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

Admin Alynana | Feb 23, 2021
ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​២៥នាក់ទៀតនៅកម្ពុជាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
Clinic narith

ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​២៥នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ២៣ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន។ ជាមួយគ្នានេះ ក្រសួងបានរកឃើញអ្នកជំងឺ៣នាក់ជាករណីបំប្លែងថ្មី។

អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៣នាក់ មានចិន២១នាក់ និងខ្មែរ២នាក់ ដែលរស់នៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ មានដូចជា តាមសណ្ឋាគារ, មូលដ្ឋានខណ្ឌបឹងកេងកង បឹងព្រលឹត និងកោះពេជ្រ ជាដើម។ រីឯស្ត្រីខ្មែរអាយុ២០ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

២១នាក់ ត្រូវបាន​ដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ប៉ុន្តែអ្នកជំងឺ២នាក់ទៀត មាន​ស្ត្រីខ្មែរអាយុ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាល​ដោយមានកូនតូចនៅជាមួយ រីឯបុរសចិនអាយុ២៣ឆ្នាំ មិនអាចទាក់ទងបាន។

មកដល់ពេលនេះ សារព័ត៌មានថ្មីៗ មិនទាន់ដឹងតួលេខប្រែប្រួលយ៉ាងណាទៀតនោះឡើយ ដោយសារតែក្រសួងសុខាភិបាលបាន​លុបចោលសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនវិញ៕

8E9396A7-4172-477E-A023-EF6B76FD9F028BDD35D5-6D80-4587-821E-6BE3990C135A530EB61F-5328-4507-AC72-E692E4D8BB6204E76032-D5F3-41FA-AB13-5DDC7A25C6546A20ED1E-5FCD-4946-BBE1-25A0CBD230A3310ECA83-20E8-4065-9F35-C52541710C90