Alynana Media Cambodia
Icon Collap
clinic narit

សារលិខិតអបអរសាទរដោយអតីតអនុប្រធានាធិបតី​សាធារណរដ្ឋឥណ្ឌូនេស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២​

Admin Alynana | Mar 19, 2021
សារលិខិតអបអរសាទរដោយអតីតអនុប្រធានាធិបតី​សាធារណរដ្ឋឥណ្ឌូនេស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២​
Clinic narith

សារលិខិតអបអរសាទរដោយឯកឧត្ដម Mohammad Jusuf Kalla អតីតអនុប្រធានាធិបតី​សាធារណរដ្ឋឥណ្ឌូនេស៊ីសហប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២​ស្ដីពី​«ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ​ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានអត្ថន័យដូចខាងក្រោម៖

សូមអបអរសាទរដល់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងសន្និសិទ្ធអន្តរជាតិនៃបណ្ដាគណបក្សនយោ​បាយ​​​នៅ​អាស៊ី (ICAPP)  ចំពោះសមិទ្ធផលដែលទទួលបានក្នុងរយៈពេល២ឆ្នាំកន្លងមក។ ទោះបីជា​សកម្មភាព​​ជា​ច្រើន​​ត្រូវបានរំខានដោយសារបញ្ហាជំងឺរាតត្បាលកូវីដ-១៩ តែក្រុមប្រឹក្សាវប្បធម៌អាស៊ី​នៅ​តែ​រក្សា​បាន​នូវ​សកម្មភាព​គន្លឹះរបស់ខ្លួនដូចជាការរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើក​ទី២ និងការ​អនុវត្ត​នូវ​គម្រោង​ TECHO ភូមិ១០០។

ខ្ញុំជឿជាក់ថាកត្តាដ៏សំខាន់មួយដែលជួយស្ដារនូវសេដ្ឋកិច្ច និងសង្គមរបស់យើងឡើងវិញក្រោយសម័យ​កាលកូវីដ-១៩នេះ គឺអាចធ្វើឡើងតាមរយៈការជម្រុញការអភិវឌ្ឍន៍ដោយផ្អែកលើវប្បធម៌​ ដែលសំ​ដៅ​​ទៅលើ​ការបង្កើនប្រសិទ្ធភាពនៃធនធានវប្បធម៌ទៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយ​ភាព​ក្រីក្រ។ បញ្ហាចោទគន្លឹះនៅទីនេះ តើយើងអាចធ្វើឱ្យវប្បធម៌ក្លាយជាមគ្គុទេសន៍នាំផ្លូវ និង​អនុញ្ញាតិ​ដល់ការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នដោយរបៀបណា។

 បេតិកភណ្ឌវប្បធម៌ ឧស្សាហកម្មវប្បធម៌និងការឆ្នៃប្រឌិត ទេសចរណ៍វប្បធម៌ប្រកបដោយចីរភាព និង​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ អាចបម្រើជាយុទ្ធសាស្ត្រដល់ការបង្កើត​ប្រាក់ចំណូល​នៅក្នុ​ង​តំបន់​អាស៊ីដែលជាតំបន់ដែលសំបូរទៅដោយបេតិកភណ្ឌវប្បធម៌។ សរុបមក វប្បធម៌ គឺជាធន​ធាន​កម្រ​សម្រាប់យើង ក្នុងការកសាងសង្គមសេដ្ឋកិច្ចរបស់ខ្លួន​ឡើង​វិញ​ឱ្យកាន់តែរឹងមាំ​ក្រោយ​ជំងឺ​រាតត្បាតកូវីដ-១៩។

ខ្ញុំសូមជូនពរដល់កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើទី២ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសូម​ជូន​ពរដល់សមាជិកអង្គប្រជុំ នូវសុខភាពល្អ និងទទួលបានជោគជ័យនូវគ្រប់ភារកិច្ច។

ទីក្រុងហ្សាកាតា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១