Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យកងកម្លាំងសន្តិសុខពន្លឿនការស៊ើបអង្កេតការបំផ្ទុះគ្រាប់បែកទាំង ១១ ចំណុចនៅខេត្តទាំង ៣ ជាប់ព្រំដែន

Admin Alynana | Aug 17, 2022
នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យកងកម្លាំងសន្តិសុខពន្លឿនការស៊ើបអង្កេតការបំផ្ទុះគ្រាប់បែកទាំង ១១ ចំណុចនៅខេត្តទាំង ៣ ជាប់ព្រំដែន
Clinic narith

បាងកក៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានថ្កោលទោសចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកទាំង ១១ ចំណុចនៅខេត្តទាំង ៣ ជាប់ព្រំដែនភាគខាងត្បូងថៃ ដោយលោកបានបញ្ជាឲ្យកងកម្លាំងសន្តិសុខពន្លឿនការស៊ើបអង្កេតប្រមូលភស្តុតាង និងចាត់វិធានការលើជនជនដៃដល់តាមផ្លូវច្បាប់ឲ្យដល់ទីបញ្ចប់ ។

នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ លោក ថាណាខន អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាន​ទទួល​របាយ​ការណ៍​ស្តី​ពី​ស្ថាន​ការណ៍​បំផ្ទុះគ្រាប់បែកទាំង​ ១១ កន្លែង​ក្នុង​ពេលតែមួយ​នៅ​ខេត្ត​ទាំង ៣ ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង ក៏ដូចជាឲ្យសមត្ថកិច្ច​ពន្លឿនការចាប់​ខ្លួន​ជន​សង្ស័យផងដែរ ។ទន្ទឹមគ្នានេះ លោកនាយក​រដ្ឋមន្ត្រីបាន​ថ្កោលទោស​ជនបង្ករ និងបានបញ្ជាសមត្ថកិច្ច​ជំនាញ​ពន្លឿន​ការ​ស៊ើបអង្កេតស្វែង​រក​មូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង និងបានសម្តែង​ការ​ព្រួយ​បារម្ភចំពោះ​មន្ត្រី​នៅ​គ្រប់​វិស័យ​ និងផ្តាំផ្ញើដល់មន្ត្រីទាំងអស់សម្រាប់ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ជាពិសេសគឺត្រូវការពារ​សន្តិសុខ ​អាយុ​ជីវិត ​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់កាន់តែតឹងរ៉ឹងថែមទៀត ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានថ្កោលទោសចំពោះទង្វើទាំងនេះថា ​ជាការធ្វើសកម្មភាព​យ៉ាងគឃ្លើនដោយចេតនា បណ្តាលឲ្យមានមនុស្សបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ បន្ទាប់ពីជនដៃដល់បានដាក់គោលដៅលើផ្សារទំនើប ​ជា​កន្លែង​ដែល​មាន​មនុស្ស​ម្នាច្រើនកុះករដើរទៅ​មក​ទិញ​អីវ៉ាន់ ៕

ប្រភព៖ Naewna